Trending now

កសាង​ខ្សែព្រំដែន​វៀតណាម​-​កម្ពុជាសន្តិភាព មិត្តភាព និង​អភិវឌ្ឍ​ប្រកបដោយចីរភាព

10:04 | 27/05/2022 យោងតាមវិឡូសំលេងវៀតណាម

នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់។

ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា ពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន រួមចំណែកពង្រឹងចំណងសាមគ្គីភាព មិត្តភាព វៀតណាម-កម្ពុជា
ជំរុញ​កិច្ចសហប្រតិបត្តិការជាងទៀត​រវាង​វៀតណាម​និង​រដ្ឋ​Mérida​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​​ ជំរុញ​កិច្ចសហប្រតិបត្តិការជាងទៀត​រវាង​វៀតណាម​និង​រដ្ឋ​Mérida​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​​
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang

នារសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ ក្នុងសន្នសីទការសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ទាក់ទិននឹងព័ត៌មានអំពីការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោករវាងវៀតណាម និងកម្ពុជានោះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖

ការសម្រេចរួចរាល់ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក ដើម្បីកសាងខ្សែព្រំដែនវៀតណាម - កម្ពុជាសន្តិភាព មិត្តភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពគឺជាបំណងប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជននៃប្រទេសទាំងពីរតាំងពីយូរណាស់មកហើយ។ ក្នុងស្មារតីនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ វៀតណាម និងកម្ពុជាបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ហើយសម្រេចការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនខ្សែព្រំដែនប្រមាណ ១០៤៥ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៨៤% នៃប្រវែងខ្សែព្រំដែនទាំងមូល។ នេះជាសមិទ្ធិផលដ៏សំខាន់ រួមចំណែកបង្កល្ខណៈងាយស្រួលដល់ការធ្វើដំណើរ ការដោះដូរពាណិជ្ជកម្ម និងការជួបប្រាស្រ័យមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅប្រទេសនីមួយៗផងដែរ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងចរចា ដើម្បីដោះស្រាយការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនលើខ្សែព្រំដែន ប្រមាណ ១៦% នៅសល់ផងដែរ។

ព្រំដែន​កម្ពុជា​-​វៀតណាម​បាន​ឆ្លងកាត់​ដំណើរការ​ប្រវត្តិសាស្ត្រ​នៃ​ការ​បង្កើត និង​កំណត់​ពី​សម័យ​សក្តិភូមិ​រហូត​ដល់​សម័យ​អាណានិគម​បារាំង។ ឯកសារច្បាប់ដែលបានចុះហត្ថលេខារវាងភាគីពាក់ព័ន្ធចាប់តាំងពីទសវត្សរ៍ទី ៧០ នៃសតវត្សទី ១៩ នៅលើព្រំដែនវៀតណាម - កម្ពុជា; នៅពាក់កណ្តាលទីមួយនៃសតវត្សទី ២០ ព្រំដែនវៀតណាម-កម្ពុជាត្រូវបានបង្ហាញនៅលើផែនទីខ្នាត ១:១០០,០០០ នៃនាយកដ្ឋានភូមិសាស្ត្រឥណ្ឌូចិន។ នៅឆ្នាំ ១៩៦៤ ដល់ ១៩៦៧ នៅពេលដែលកម្ពុជាប្រកាសអព្យាក្រឹតភាព រណសិរ្សជាតិរំដោះវៀតណាមខាងត្បូង និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមបានចេញសេចក្តីប្រកាសទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមព្រំដែនបច្ចុប្បន្ននៅពេលនោះ។ នៅឆ្នាំ ១៩៦៤ ១៩៦៦ និង ១៩៧៥ ភាគីទាំងពីរបានជំរុញការចរចាព្រំដែនមួយចំនួន។ ក្រោយសង្រ្គាមប្រឆាំងអាណានិគមនិយម ចក្រពត្តិនិយម និងពួកបក្ខពួក ជាពិសេសចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៧៩ វៀតណាម-កម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាព ជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅរកការកសាងព្រំដែនសន្តិភាព មិត្តភាពយូរអង្វែង និងមិត្តភាព។ ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៨៣ វៀតណាម និងកម្ពុជាបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍សម្រាប់ដោះស្រាយបញ្ហាព្រំដែន និងកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិព្រំដែនកំណត់គោលការណ៍ និងបទប្បញ្ញត្តិសម្រាប់ធ្វើផែនការព្រំដែនរវាងប្រទេសទាំងពីរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី