Trending now

ដាក់ស្លាកអក្សរភាសាវៀតណាមសំរាប់វត្តទាំងពីរនៅប្រទេសថៃ

09:30 | 11/05/2022 ឌីណា

យុគសម័យ - កាលពីថ្ងៃទី ៨ ឧសភា នៅខេត្ត Suphan Buri និង ខេត្ត Chachoengsao (ភាគកណ្តាលប្រទេសថៃ) វត្តវៀតណាមចំណាស់ជាងគេចំនួនពីរក្នុងប្រទេសថៃគឺ វត្ត Tam Bao (ឈ្មោះថៃគឺវត្ត Aphay Phati Kram) និងវត្ត Ngoc Thanh (ឈ្មោះថៃគឺ Wat Annan Duoikai Tralom Prachom Phatsakan) ត្រូវបានដាក់ស្លាក​អក្សរភាសាវៀតណាម។

ជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងទីក្រុង Da Nang និងប្រទេសថៃ ជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងទីក្រុង Da Nang និងប្រទេសថៃ
សាជីវកម្មឧស្សាហកម្មឈានមុខគេរបស់ប្រទេសថៃវាយតម្លៃវិជ្ជមានចំពោះទស្សនវិស័យអាជីវកម្មនៅវៀតណាម សាជីវកម្មឧស្សាហកម្មឈានមុខគេរបស់ប្រទេសថៃវាយតម្លៃវិជ្ជមានចំពោះទស្សនវិស័យអាជីវកម្មនៅវៀតណាម
ដាក់ស្លាកអក្សរភាសាវៀតណាមសំរាប់វត្តទាំងពីរនៅប្រទេសថៃ
ប្រតិភូចូលរួមពិធីភ្ជាប់ផ្លាកអក្សរ​ភាសាវៀតណាមនៅវត្ត Ngoc Thanh។ រូបថត៖ Nhan Dan

តាំង​ពី​ជនជាតិ​វៀតណាម​ដំបូង​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ វត្តវៀតណាម​ក៏​ត្រូវ​បាន​សាង​សង់​ជា​បណ្តើរៗ​ដែរ។ រហូត​មក​ដល់​ពេល​នេះ មាន​វត្ត​អារាមដែល​សាងសង់​ដោយជន​វៀតណាម​ប្រមាណ ២០ នៅ​ទូទាំង​ប្រទេស​ថៃ។ ព្រះពុទ្ធសាសនាវៀតណាមបានក្លាយទៅជាទីផ្អែក​ខាងវិញ្ញាណរបស់ជនជាតិវៀតណាម ដែលរស់នៅឯបរទេស។ ទោះបីប្រវត្តិមាន​ការធ្លាក់ចុះក៏ដោយ ក៏ព្រះពុទ្ធសាសនាវៀតណាមនៅប្រទេសថៃនៅតែរឹងមាំ ហើយបានក្លាយជាសាសនាដែលគោរពនៅក្នុងសហគមន៍ពុទ្ធសាសនាក្នុងប្រទេសថៃ។

ដាក់ស្លាកអក្សរភាសាវៀតណាមសំរាប់វត្តទាំងពីរនៅប្រទេសថៃ
ផ្លាក​អក្សរ​ឈ្មោះ​វត្ត Tam Bao ជា​ភាសា​វៀតណាម។ (រូបថត៖ VOV)

សម្រាប់សហគមន៍ជនវៀតណាមនៅប្រទេសថៃ វត្តអារាមវៀតណាមជាកន្លែងរៀបចំសកម្មភាពវប្បធម៌ និងសាសនារបស់សហគមន៍ពុទ្ធបរិស័ទជនជាតិវៀតណាម ដើរតួនាទីក្នុងការបង្រួបបង្រួមសហគម អភិរក្ស ថែរក្សា និងអភិវឌ្ឍន៍ លើកកំពស់អត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមនៅប្រទេសថៃ។ វាក៏មានអត្ថន័យអប់រំយុវជនជំនាន់ក្រោយអំពីសោភ័ណភាពវប្បធម៌របស់ជាតិផងដែរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី