Trending now

វៀតណាមកោតសរស់រចំពោះរតួនាទីយ៉ាងសកម្មរបស់ស្ថាន​បេសកម្ម​អង្គការ​សហប្រជាជាតិ​​ក្នុងការគាំទ្រអ៊ីរ៉ាក់

15:34 | 26/11/2020 (ហេង វុធ្ធ)

នៅថ្ងៃទី ២៤ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពអ៊ីរ៉ាក់។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

ថ្លែងនៅឯកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ និងវឌ្ឍន៍ភាពដែលសម្រេចបាននៅ អ៊ីរ៉ាក់ក្នុងរយៈពេលថ្មីៗនេះ។ លោក ឯកអគ្គរដ្ឋទូតបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍដ៏ស្មុគស្មាញនៃ ជំងឹរាតត្បាតកូវីដ ១៩ ការវាយប្រហារទៅលើជនស៊ីវិល និងស្ថានភាពមនុស្សធម៌នៅអ៊ីរ៉ាក់ដែលមានមនុស្សរាប់លាននាក់កំពុងប្រឈមនឹងភាពក្រីក្រ ដោយអាស្រ័យលើជំនួយរបស់សហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថាភារកិច្ចដំបូងគឺការពារប្រជាជន ហើយបញ្ជាក់ថាវៀតណាមគាំទ្រតួនាទីដ៏សកម្មរបស់បេសកម្មអង្គការសហប្រជាជាតិក្នុងការជួយឧបត្ថម្ភគាំទ្រអ៊ីរ៉ាក់ និងទីភ្នាក់ងារនានានៃអង្គការ សហប្រជាជាតិ ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តអនុវត្តន៍ការសន្យាជួយឧបត្ថម្ភអ៊ីរ៉ាក់ផងដែរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម
នៅពេលប្រកាសលទ្ធផលនៃការបោះឆ្នោត បញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោតទៅកាន់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងត្រូវចេញផ្សាយ
សង្កាត់ឌិញកុង៖ បានរៀបចំការសម្តែងវប្បធម៌ដើម្បីអបអរសាទរការបោះឆ្នោតដោយជោគជ័យ ប្រគល់រង្វាន់សម្រាប់ការប្រកួត "ជ្រុងដ៏ស្រស់ស្អាត" និងការប្រកួតរាំ។
រូបភាពដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកបោះឆ្នោតវ័យចំណាស់កំពុងប្រើឈើច្រត់ដើម្បីបោះឆ្នោតនៅអៀនឡាង (ហាណូយ)
បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអភិវឌ្ឍរបស់វៀតណាមក្នុងយុគសម័យថ្មី