Trending now

ទីបំផុតលោក Suga ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

15:57 | 17/09/2020

នៅទីបំផុតលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវសភាជប៉ុន បោះឆ្នោតគាំទ្រឲ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីហើយ បន្ទាប់ពីការប្រកាសលាលែងចេញពីតំណែងជាផ្លូវការ របស់លោក អាបេ ស៊ីនហ្សូ កាលពីប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២០។

ទីបំផុតលោក Suga ត្រូវបានសភាបោះឆ្នោតគាំទ្រ ឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

លោក Suga Yoshihide ត្រូវបានសភាតំណាងរាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្រ តែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានគណបក្សកាន់អំណាច (LDP) ដែលមានសំឡេងភាគច្រើនស្រាប់ក្នុងសភានោះ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លាប់ប្រធានគណបក្សកាន់អំណាច តែងតែត្រូវបានជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា បញ្ហាធំៗដែលលោក Suga Yoshihide នឹងត្រូវប្រឈមមុខ នៅក្នុងតំណែងជា នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនដែលមិនធ្លាប់មានជិត ៨ឆ្នាំមកនេះ នោះគឺការដោះស្រាយវិបត្តិ COVID-19 ដែលកំពុងរីកធំឡើងៗ និងការព្យាយាមសង្គ្រោះសេដ្ឋកិច្ចជប៉ុន ដែលបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែជំងឺរាតត្បាតសកលនេះ។

កាលពីព្រឹកថ្ងៃពុធនេះ លោក អាបេ ស៊ីនហ្សូ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រី យូរឆ្នាំ បំផុតនៅក្នុងប្រវត្តិសាស្ត្រ បានប្រកាសលាលែងចេញពីតំណែង និងរំលាយគណៈរដ្ឋមន្ត្រីជាផ្លូវការ ដើម្បីត្រួសត្រាយផ្លូវឲ្យលោក Suga Yoshihide ទទួលការបោះឆ្នោតគាំទ្រពីសភា ក្នុងតំណែងជានាយករដ្ឋមន្ត្រីថ្មី និងរៀបចំបង្កើតរដ្ឋាភិបាលឡើងវិញ។ លោក Suga ត្រូវបានគ្រប់គ្នាដឹងថា ជាមនុស្សជំនិត និងអាចដើរតាមគន្លងនយោបាយសេដ្ឋកិច្ច និងការទូតរបស់លោក អាបេ ទៅមុខទៀត៕


(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien