Trending now

AMRO​ វាយតម្លៃថាវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងស្តារឡើងវិញជារាងអក្សរ U

13:17 | 08/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - AMRO ត្រូវបានប្រកាសនាថ្ងៃទី ៦ សីហាថាខឿនសេដ្ឋកិច្ចទាំង ១៤ (រួមទាំងហុងកុង) នៅក្នុងតំបន់អាស៊ានបូក ៣ នឹងមានការស្តារសេដ្ឋកិច្ចឡើងវិញតាមរាងអក្សរ U ដែលក្នុងនោះចិនជាប្រទេសឈានមុខគេផងដែរ។

AMRO​ វាយតម្លៃថាវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ នឹងស្តារឡើងវិញជារាងអក្សរ U

យោងតាមរបាយការណ៍ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនាខែសីហាស្តីពីទស្សវិស័យនៃវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ានបូក៣ (ASEAN+3) នៅឆ្នាំ ២០២០ របស់ខុទ្ទកាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក ៣ (រួមមានប្រទេសសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងចិន ជប៉ុន កូរ៉េខាងត្បូង - ឬហៅកាត់ថា AMRO) ដែលបានប្រកាសកាលពីថ្ងៃទី ៦ សីហា បានបង្ហាញថា វិស័យសេដ្ឋកិច្ចទាំង ១៤ (រួមទាំងហុងកុង) នៅក្នុងតំបន់អាស៊ានបូក ៣ នឹងមានការស្តារឡើងវិញតាមរាងអក្សរ U ដែលក្នុងនោះប្រទេសចិនជាប្រទេសនាំមុខគេក្នុងចំណោមប្រទេសទាំងនេះផងដែរ។

រលកទី ២ នៃការផ្ទុះជំងឺរាតត្បាតកូវីដ១៩ក្នុងប្រទេសមួយចំនួនក្នុងតំបន់និងជុំវិញពិភពលោកបាននាំឱ្យមានលទ្ធភាពនៃបណ្តាប្រទេសដែលដាក់បំរាមបិទប្រទេសថ្មី។ ចំណុចនេះបង្កឲ្យមានការលំបាកដល់សេដ្ឋកិច្ចអាស៊ានបូក ៣ ក្នុងការទប់ស្កាត់ ទោះបីជាប្រទេសភាគច្រើននៅតែមាន ជំនួយឧបត្ថម្ភពីគ្រឹះស្ថានហិរញ្ញវត្ថុនិងរូបិយវត្ថុដើម្បីការគាំទ្រនៅពេលចាំបាច់ក៏ដោយ។

យោងតាមរបាយការណ៍នេះ កំណើន GDP នៅក្នុងតំបន់ទាំងមូលត្រូវបាន ព្យាករណ៍ថានឹងធ្លាក់ចុះពី ៤,៨ % នាឆ្នាំ ២០១៩ ដល់ ០% នៅឆ្នាំនេះមុនពេលស្តារឡើងវិញយ៉ាងខ្លាំងក្លា ដល់ ៦ % នៅឆ្នាំ ២០២១ ខាងមុខនេះ។ មានប្រទេសចំនួន ៩ ក្នុងចំណោមប្រទេសទាំង ១៤ ក្នុងតំបន់ អាស៊ានបូក ៣ ត្រូវបានព្យាករណ៍ថានឹងមានកំណើន «អវិជ្ជមាន» នៅឆ្នាំនេះ។ រីឯប្រទេសទាំង ៥ នៅសេសលវិញ រំពឹងទុកថានឹងមានកំណើន «វិជ្ជមាន» រួមមានប្រតេសចិន ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

អ្នកជំនាញ AMRO និយាយថាបញ្ហាប្រឈមធំបំផុតដែលអ្នកធ្វើគោលនយោបាយអាស៊ានបូក ៣ ក្នុងឆមាសទី ២ ឆ្នាំ ២០២០ គឺជាការធ្វើឱ្យមានតុល្យភាពរវាងការបន្ធូរបន្ថយការរឹតត្បិតដើម្បីជួយ ស្តារសេដ្ឋកិច្ចឡើងវិញនិងទប់ស្កាត់រាល់ហានិភ័យដែលប៉ះពាល់មកពីរលកថ្មីនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។ ការព្យាករណ៍កំណើនរបស់ AMRO គឺផ្អែកលើមូលដ្ឋាននៃស្ថានភាពតំបន់និងសកលលោក ក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវជំងឺឆ្លងកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម