Trending now

ពង្រីកតួនាទីរបស់ស្ត្រីវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច

10:13 | 23/10/2021

ស្ត្រីវៀតណាមមិនត្រឹមតែជាទីបង្អែកខាងស្មារតីដ៏រឹងមាំ ថែទាំគ្រួសារឱ្យមានសុភមង្គលប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងគ្រប់វិស័យនៃជីវភាពសេដ្ឋកិច្ច និងសង្គម ឆ្លើយតបទៅនឹងចលនាប្រឡងប្រណាំងស្នេហាជាតិ។ ក្នុងសម័យផ្លាស់ថ្មី ស្ត្រីបានពង្រីកសក្តានុពលនិងការច្នៃប្រឌិតកាន់តែខ្លាំងដោយបង្កើតគុណតម្លៃក្នុងជីវភាពនិងការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍សង្គម។

វិនិយោគិនបរទេសបញ្ជាក់ជំនឿរបស់ខ្លួនលើសក្ដានុពលរបស់វៀតណាមសម្រាប់ការងើបឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគិនបរទេសបញ្ជាក់ជំនឿរបស់ខ្លួនលើសក្ដានុពលរបស់វៀតណាមសម្រាប់ការងើបឡើងវិញនិងការអភិវឌ្ឍសេដ្ឋកិច្ច
ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អ បណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតបក្សលើកទី១៣អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជ្រួតជ្រាបឲ្យបានត្រឹមត្រូវ រៀបចំអនុវត្តន៍ឲ្យបានល្អ បណ្ដាគោលជំហរ គោល នយោបាយធំៗនៃមហាសន្និបាតបក្សលើកទី១៣អំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ក្នុងអំឡុងពេល ៣៥ ឆ្នាំនៃការផ្លាស់ថ្មីប្រទេសជាតិ តួនាទីរបស់ស្ត្រីត្រូវបានបញ្ជាក់កាន់តែខ្លាំងឡើងនៅក្នុងជីវភាពសេដ្ឋកិច្ចនយោបាយ សង្គមនិងវប្បធម៌របស់ប្រទេសជាតិ។ នៅគ្រប់វិស័យ ចាប់ពីនយោបាយសេដ្ឋកិច្ចវប្បធម៌សង្គមសុទ្ធតែមានការចូលរួមពីស្ត្រី។ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចបានបង្ហាញថា ចំនួនសហគ្រាសវៀតណាមដែលគ្រប់គ្រងដោយស្ដ្រីបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន ២៥%។ មិនត្រឹមតែមានការកើនឡើងនោះទេ សហគ្រិនស្ត្រីជាច្រើននាពេលបច្ចុប្បន្ននេះសម្រេចបានសមិទ្ធផលយ៉ាងធំធេងនិងត្រូវបានផ្តល់កិត្តិនាមនិងពានរង្វាន់អន្តរជាតិជាច្រើនឆ្នាំជាប់ៗគ្នាដូចជា៖ “សហគ្រិនស្ដ្រីវៀតណាមស្ថិតក្នុងក្រុមស្ដ្រីចំនួន ៥០ ក្រុមដែលមានឥទ្ធិពលខ្លាំងបំផុតនៅអាស៊ី”, “សហគ្រិនស្ដ្រីអាស៊ានលេចធ្លោ”; “ សហគ្រិនស្ត្រីមានឥទ្ធិពលខ្លាំង” នៅវេទិកាបញ្ញាវន្ដពិភពលោក.......។

ពង្រីកតួនាទីរបស់ស្ត្រីវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច
រូបថតឧទាហរណ៍ (vovworld.vn)

ក្រៅពីតួនាទីជាកម្លាំងដ៏សំខាន់របស់ខឿនសេដ្ឋកិច្ច សហគ្រិនស្ត្រីវៀតណាមត្រូវបានវាយតម្លៃជាអ្នកម្ចាស់ការក្នុងផលិតកម្មនិងធ្វើអាជីវកម្ម។ ដូច្នោះហើយនៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្ដែអាជីវកម្មជាច្រើនដែលគ្រប់គ្រងដោយស្ដ្រីនៅតែសម្រចបានកំណើនខ្ពស់។

ដោយវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហគ្រិនស្ត្រីក្នុងការអភិវឌ្ឍរួមរបស់ប្រទេសជាតិ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានលើកច្បាស់ថា៖ “ខ្ញុំជឿជាក់ថា សហគ្រិនស្ត្រីនឹងបន្តពង្រីកប្រពៃណីល្អប្រសើរបស់ស្ត្រីវៀតណាម និងអំណាចទន់របស់សហគ្រិនស្ត្រី។ ប្រែបញ្ហាប្រឈមទៅជាកាលានុវត្ដភាព និងកំណត់យុទ្ធសាស្ត្រអភិវឌ្ឍថ្មីសម្រាប់អាជីវកម្មរបស់ខ្លួន រួបរួមគ្នា បង្កើតកម្លាំងរួមនៃសហគមន៍អាជីវកម្ម រួមចំណែកក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព”។

ស្ត្រីបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសនីមួយៗ ជាពិសេសនៅពេលស្ដ្រីបង្កើត​កម្លាំងរួបរួមគ្នាដ៏រឹងមាំ ហើយការផ្ដល់កម្លាំងចលករដល់ស្ត្រីវៀតណាមដើម្បីបន្តរួមចំណែកក្នុងការផ្លាស់ប្ដូរជាវិជ្ជមានក្នុង​សហគមន៍៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមនឹងក្លាយជាប្រទេសដែលមានចំនួនភ្ញៀវទេសចរវៀតណាមច្រើនជាងគេដែលមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០២៥
វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងរួមចំណែក ១,៤ ពាន់ពាន់លានដុងដល់ផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២៥
មហោស្រពយុវជនវៀតណាម - កម្ពុជា - ឡាវ ឆ្នាំ២០២៥៖ យុវជនជំនាន់ក្រោយបន្តមរតកនៃមិត្តភាព
ការលើកកម្ពស់ការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងព័ត៌មានស្ថិតិក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដោយខុសច្បាប់ (IUU)៖ ដោះស្រាយការរំលោភបំពានយ៉ាងម៉ឺងម៉ាត់ និងរាយការណ៍ដោយស្មោះត្រង់ទៅ EC