Trending now

វៀតណាមខិតខំនឹងចាក់វ៉ាក់សាំងកុមារនៅចុងខែតុលានេះ

22:23 | 12/10/2021 យោងតាមវិឡុសំលេងវៀតណាម

នាព្រឹកថ្ងៃទី ១១ ខែតុលា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភាទីក្រុងហូជីមិញ អង្គភាពលេខ ១០ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់បោះឆ្នោតនៅស្រុក Cu Chi។ កម្មវិធីនេះត្រូវបានរៀបចំឡើងតាមទម្រង់អ៊ិនធឺរណែត ផ្សាយចេញពីស្រុក Cu Chi តភ្ជាប់ទីតាំងឃុំមួយចំនួន។

វៀតណាមទិញវ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូសពីប្រទេសហុងគ្រី វៀតណាមទិញវ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូសពីប្រទេសហុងគ្រី
វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន១,៥លានដូសពីអាមេរិក វៀតណាមទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន១,៥លានដូសពីអាមេរិក
វៀតណាមខិតខំនឹងចាក់វ៉ាក់សាំងកុមារនៅចុងខែតុលានេះ
រូបឧទាហរណ៍។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូរដ្ឋសភាទីក្រុង ហូជីមិញ ដែលបានរៀបចំកិច្ចប្រជុំពិសេសជាមួយម្ចាស់បោះឆ្នោតដើម្បីស្តាប់គំនិតនិងបំណងប្រាថ្នារបស់ជួរកម្មាភិបាល វេជ្ជបណ្ឌិត ដែលតាមនោះ រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនិងទីក្រុង ហូជីមិញ ស្វែងរកដំណោះស្រាយ សំដៅជម្នះការលំបាកនិងថែរក្សាសុខភាពប្រជាជនប្រ កបដោយប្រសិទ្ធភាពបំផុត ក្នុងគោលបំណងស្ថិរភាពសេដ្ឋកិច្ចនិងសង្គមបន្ទាប់ពីជំងឺរាតត្បាត កូវីដ -១៩។ លោកប្រធានរដ្ឋបាននិយាយថា ប្រទេសវៀតណាមមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាកគ្រប ដណ្តប់ ៧០% នៃចំនួនប្រជាជននាពេលអនាគត ដូច្នេះ លោកប្រធានរដ្ឋបានយល់ព្រមជាមួយការកែសម្រួលយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលពី “សូន្យកូវីដ” (គ្មានករណី Covid-១៩) ដើម្បីសម្របខ្លួនប្រកបដោយសុវត្ថិភាពជាមួយការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

ទាក់ទងនឹងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់កុមារ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ការចាក់វ៉ាក់សាំងឱ្យកុមារដើម្បីទៅសាលារៀនគឺជាបញ្ហាដែលត្រូវបានបក្ស រដ្ឋផ្តោតការយកចិត្តទុកដាក់ជាពិសេស។ បច្ចុប្បន្នក្រសួងសុខាភិបាលនិងក្រុមប្រឹក្សាអ្នកជំនាញអំពីវ៉ាក់សាំងបានផ្តល់អនុសាសន៍ស្តីពីការចាក់វ៉ាក់សាំងដល់មនុស្សអាយុក្រោម ១៨ ឆ្នាំ ដោយខិតខំចាក់វ៉ាក់សាំងនៅចុងខែតុលានិងដើមខែវិច្ឆិកាសម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំ។ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅគុយបា យើងបានទិញវ៉ាក់សាំងចំនួន ៥ លានដូសសម្រាប់មនុស្សធំនិង ៥ លានដូសសម្រាប់កុមារ។ នៅពេលខ្ញុំមកដល់អាមេរិក ខ្ញុំបានទៅទស្សនាក្រុមហ៊ុន Pfizer, ប្រធានក្រុមហ៊ុនបាននិយាយថា ជាលើកដំបូងដែលមានប្រមុខរដ្ឋមកទស្សនាលើកទឹកចិត្តនិងគៀរគរវ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន។ Pfizer បានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន ២០ លានដូសសម្រាប់កុមារផងដែរ”។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានឯកភាពជាមួយម្ចាស់បោះឆ្នោតអំពីតម្រូវការលើកកម្ពស់សង្គមបនីយកម្ម ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត; បង្កើនធនធានវិនិយោគលើវិស័យសុខាភិបាលដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ក្នុងការថែរក្សាសុខភាពសម្រាប់ប្រជាជន៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ