Trending now

មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមនិងមហាវិទ្យាល័យច្បាប់ Ha Noi បានសម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស

10:24 | 11/10/2021 ឌីណា

យុគសម័យ - នៅរសៀលថ្ងៃទី ៧ ខែតុលា នៅរដ្ឋធានី Ha Noi មូលនិធិសន្តិភាពនិងអភិវឌ្ឍវៀតណាមនិងមហាវិទ្យាល័យច្បាប់ Ha Noi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីសម្របសម្រួលក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលនិងបំប៉នធនធានមនុស្សទាក់ទងនឹង​កិច្ចការបរទេសសន្តិភាពនិងការអភិវឌ្ឍ ។

មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានដាក់ចេញនូវដំណោះស្រាយចំនួន ៦ ដើម្បីសម្រេចគោលដៅឆ្នាំ ២០២១ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានដាក់ចេញនូវដំណោះស្រាយចំនួន ៦ ដើម្បីសម្រេចគោលដៅឆ្នាំ ២០២១
មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមចាំបាច់ត្រូវធ្វើឱ្យពិភពលោកមើលឃើញសមាហរណកម្មពេញលេញ មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមចាំបាច់ត្រូវធ្វើឱ្យពិភពលោកមើលឃើញសមាហរណកម្មពេញលេញ
មូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមនិងមហាវិទ្យាល័យច្បាប់ Ha Noi បានសម្របសម្រួលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស
តំណាងមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមនិងមហាវិទ្យាល័យច្បាប់ Ha Noi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ (រូបថត៖ មហាវិទ្យាល័យច្បាប់ Ha Noi)

នៅក្នុងពិធីនេះ ភាគីទាំងពីរបានពិភាក្សាអំពីផែនការកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ ជាពិសេស៖ មូលនិធិសន្តិភាពនិងការអភិវឌ្ឍវៀតណាមបានបញ្ជូនអ្នកជំនាញមកចូលរួមសិក្ខាសាលាដែលរៀបចំឡើងដោយមហាវិទ្យាល័យច្បាប់ Ha Noi ក្នុង​ឆមាសទី ៤ នៃឆ្នាំ២០២១ស្តីពី ខ្លឹមសារទាក់ទង់នឹងនីតិរដ្ឋ ការរិះគន់គោលនយោបាយសង្គម ហើយភាគីទាំងពីរក៏បានឯកភាពជំរុញការផ្សព្វផ្សាយលើគេ​ហទំព័ររបស់មូលនិធិសន្តិភាពនិងអភិវឌ្ឍវៀតណាម។

ភាគីទាំងពីរនឹងសម្របសម្រួលបង្កើតកម្មវិធីបណ្តុះបណ្តាលមួយ ដើម្បីលើកកម្ពស់ធនធានមនុស្សដែលទាក់ទងនឹងកិច្ចការបរទេសសន្តិភាពការអភិវឌ្ឍ។ ល។

ថ្លែងនៅក្នុងពិធីនេះលោក Ha Hung Cuong ប្រធានមូលនិធិសន្តិភាពនិងអភិវឌ្ឍន៍វៀតណាមបានសម្តែងនូវបំណងប្រាថ្នាថា ភាគីទាំងពីរខិតខំប្រឹងប្រែងសម្របសម្រួល​គ្នា ដើម្បីទទួលបាន​លទ្ធផលខ្ពស់នាពេលខាងមុខនេះ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុង Ha Noi៖ ដំណើរ ១៥ ឆ្នាំនៃភាពជោគជ័យក្នុងការកសាងជនបទថ្មី
អនុសញ្ញាហាណូយ៖ សញ្ញាសម្គាល់មួយទៀតនៃការទូតពហុភាគីរបស់វៀតណាម
សាររបស់ប្រធានរដ្ឋ ក្នុងឱកាសដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
វៀតណាម​ប្រកាស​ពិធី​ចុះហត្ថលេខា​លើ​អនុសញ្ញា​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​នៅ​អាហ្វ្រិក
ខ្ញុំមិនអាចស្រមៃថាជីវិតនឹងទៅជាយ៉ាងណាបើគ្មានភាសាវៀតណាម