Trending now

វៀតណាមតាមទាន់សន្ទស្សន៍កំណើនច្នៃប្រឌិតពិភពលោក

12:32 | 24/09/2021 ហេង វុធ្ធី

យុគសម័យ - យោងតាមរបាយការណ៍សន្ទស្សន៍នវានុវត្តន៍សកល (GII) ឆ្នាំ ២០២១ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) នៃអង្គការសហប្រជាជាតិបានឲ្យដឹងថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានចំណូលមធ្យមចំនួន ៤ ដែលកំពុងកើនឡើងសន្ទស្សន៍ច្នៃប្រឌិតពិភពលោក។

បង្កើតលំហច្នៃប្រឌិតដ៏វិសេសវិសាលនិងប្លែកៗសម្រាប់រដ្ឋធានីហាណូយ បង្កើតលំហច្នៃប្រឌិតដ៏វិសេសវិសាលនិងប្លែកៗសម្រាប់រដ្ឋធានីហាណូយ
បណ្តាញសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតអូស្ត្រាលីអូស្ត្រាលី៖ រួមចំណែកពង្រឹងប្រព័ន្ធផ្លាស់ប្តូរច្នៃប្រឌិតវៀតណាម បណ្តាញសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតអូស្ត្រាលីអូស្ត្រាលី៖ រួមចំណែកពង្រឹងប្រព័ន្ធផ្លាស់ប្តូរច្នៃប្រឌិតវៀតណាម
វៀតណាមតាមទាន់សន្ទស្សន៍កំណើនច្នៃប្រឌិតពិភពលោក
វៀតណាមតាមទាន់សន្ទស្សន៍ច្នៃប្រឌិតពិភពលោក

ប្រទេសវៀតណាម រួមជាមួយប្រទេសទួរគីឥណ្ឌា និងហ្វីលីពីន គឺជាប្រទេសសេដ្ឋកិច្ចចំនួន ៤ ដែលកំពុងបង្ហាញពីសក្តានុពលក្នុងការផ្លាស់ប្តូរបរិយាកាសច្នៃប្រឌិតសកលលោកឱ្យកាន់តែប្រសើរឡើង។

របាយការណ៍ GII ឆ្នាំ ២០២១ បានបង្ហាញថា សេដ្ឋកិច្ចចំនួន ១៩ ទទួលបានលើសពីការរំពឹងទុកទាក់ទងនឹងការបង្កើតថ្មីនឹងកម្រិតនៃការអភិវឌ្ឈន៍។ ក្នុងនោះវៀតណាមឥណ្ឌាកេនយ៉ា និងសាធារណរដ្ឋម៉ុលដាវ៉ាបន្តរក្សាកំណត់ត្រា ១១ ឆ្នាំជាប់ៗគ្នានៅក្នុងបញ្ជីនេះ។

ប្រទេសទាំង ៤ ដែលមានសន្ទស្សន៍នវានុវត្តន៍ខ្ពស់បំផុតនៅលើពិភពលោកក្នុងឆ្នាំនេះ មិនមានការផ្លាស់ប្តូរពីឆ្នាំ ២០២០ ឡើយ ជាពិសេសប្រទេសស្វីសនាំមុខគេក្នុងតារាងឆ្នាំទី ១១ ជាប់ៗគ្នាបន្ទាប់ មកគឺស៊ុយអែត សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស (នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ប្រទេសកូរ៉េស្ថិតនៅលំដាប់ទី ៥ តាមពីក្រោយដោយប្រទេសហូឡង់ហ្វាំងឡង់ សិង្ហបុរី ដាណឺម៉ាក និងអាល្លឺម៉ង់)

សន្ទស្សន៍ WIPO បង្ហាញថាបណ្តាប្រទេស និងអាជីវកម្ម បន្តបង្កើនការវិនិយោគក្នុងការបង្កើតថ្មីទោះបីមានវិបត្តិកូវីដ-១៩ ក៏ដោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត៕

ហេង វុធ្ធី

VTV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)