Trending now

ពង្រឹងការតភ្ជាប់ ធ្វើប្រសិទ្ធភាពនៃការកៀរគរជំនួយពីអង្គការមិនមែនរដ្ឋាភិបាលក្នុងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន

09:09 | 23/04/2021 ឌីណា

យុគសម័យ - នាពេលថ្មីៗ នេះ នៅទីក្រុង Ho Chi Minh គណៈកម្មាធិការការងារស្តីពីអង្គការមិនមែនរដ្ឋាភិបាលបរទេស (គណៈកម្មាធិការ) បានរៀបចំសន្និសីទចែករំលែកព័ត៌មានជាមួយមន្ត្រីវៀតណាមដែលធ្វើការ នៅអង្គការមិនមែនរដ្ឋាភិបាលបរទេស (NGO) ។ លោក Phan Anh Son អនុប្រធានគណៈកម្មាធិការ ជាអនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានអញ្ជើញ​ជាអធិបតីក្នុងសន្និសីទនេះ។

សម្ព័ន្ធអង្គការមិត្តភាពវៀតណាមត្រូវបានធានាគ្រប់ខ័ណ្ឌ របបនិងគោលការណ៍សម្រាប់កម្មាភិបាលនិងបុគ្គលិករបស់ខ្លួន សម្ព័ន្ធអង្គការមិត្តភាពវៀតណាមត្រូវបានធានាគ្រប់ខ័ណ្ឌ របបនិងគោលការណ៍សម្រាប់កម្មាភិបាលនិងបុគ្គលិករបស់ខ្លួន
សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាពវៀតណាម - ឡាវអបអរសាទរខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសឡាវ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាពវៀតណាម - ឡាវអបអរសាទរខួបលើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិនៃប្រទេសឡាវ
ពង្រឹងការតភ្ជាប់ ធ្វើប្រសិទ្ធភាពនៃការកៀរគរជំនួយពីអង្គការមិនមែនរដ្ឋាភិបាលក្នុងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន
ទិដ្ឋភាពរួមនៃសន្និសីទនេះ។

ប្រតិភូជាង ១០០ នាក់ដែលជាបុគ្គលិក មន្ត្រី ធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន ៧០ អង្គការដែលកំពុងប្រតិបត្តិការនៅតំបន់ភាគខាងត្បូងបានអញ្ជើញចូលរួមសន្និសីទនេះ។ ទាំងនេះគឺជាមន្ត្រីដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់យោបល់និងផ្តល់អនុសាសន៍ សម្រាប់អង្គការមិនមែនរដ្ឋាភិបាលនៅពេលអនុវត្តសកម្មភាពនៅប្រទេសវៀតណាម គឺជាអ្នកទទួលបន្ទុកកម្មវិធី គំរោងនិងហិរញ្ញវត្ថុរបស់អង្គការមិនមែនរដ្ឋាភិបាលបរទេស។

លោក Phan Anh Son អនុប្រធានគណៈកម្មាធិការការងារសម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេស អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្នអង្គការមិត្តភាពវៀតណាមបានចែករំលែកព័ត៌មានអំពីស្ថានភាពពិភពលោក តំបន់អាស៊ី - ប៉ាស៊ីហ្វិក អាស៊ាន…។ ផលប៉ះពាល់លើប្រទេសវៀតណាមនិងការងារអង្គការមិនមែនរដ្ឋាភិបាល ព័ត៌មានស្តីពីលទ្ធផលការងាររបស់អង្គការមិនមែនរដ្ឋាភិបាល នៅឆ្នាំ ២០២០ ទិសដៅនិងភារកិច្ចនៅក្នុងឆ្នាំ ២០២១ និងឆ្នាំបន្ទាប់។

ពង្រឹងការតភ្ជាប់ ធ្វើប្រសិទ្ធភាពនៃការកៀរគរជំនួយពីអង្គការមិនមែនរដ្ឋាភិបាលក្នុងការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន
លោក Phan Anh Son អនុប្រធានគណៈកម្មាធិការការងារសម្រាប់អង្គការមិនមែនរដ្ឋាភិបាលបរទេស អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្នអង្គការមិត្តភាពវៀតណាម

ប្រតិភូចូលរួមបានវាយតម្លៃខ្ពស់ថា គណៈកម្មាធិការនិងសម្ព័ន្ធអង្គគារមិត្តមិត្តភាពវៀតណាមបានចែក​រំលែក​ព័ត៌មាន បំពេញបន្ថែមដើម្បីធ្វើឲ្យច្បាស់អំពីសកម្មភាពនិងគោលនយោបាយរបស់រដ្ឋស្ដីពីការងាររបស់អង្គការមិនមែនរដ្ឋាភិបាល។ ដោយហេតុនេះ ជួយកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលបរទេសបង្កើនគុណភាពនិងប្រសិទ្ធភាពការងារ ជាពិសេសក្នុងការពិគ្រោះ​​យោបល់ ដើម្បីរៀបចំគោលនយោបាយជំនួយសម្រាប់ប្រទេសវៀតណាម។

លោក Phan Anh Son អនុប្រធានគណៈកម្មាធិការ អនុប្រធាននិងជាអគ្គលេខាធិការនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានផ្លាស់ប្តូរនិងឆ្លើយសំណួរនិងសំណើររបស់គណៈប្រតិភូ ដោះស្រាយបញ្ហាសេសសល់និងសំណើរបស់ប្រតិភូណែនាំទិសដៅនិងដំណោះស្រាយ​ ដើម្បីដោះស្រាយស្ថានភាពជាក់លាក់និងបញ្ហាដែលត្រូវបានដាក់ចេញដោយប្រតិភូ។

លោក Phan Anh Son បានបញ្ជាក់ថា គណៈកម្មាធិការនិងសម្ព័ន្ធអង្គការមិត្តភាពវៀតណាមនឹងបន្តបង្កើនការចែករំលែកព័ត៌មាន តាមទំរង់ផ្ទាល់ឬតាមអ៊ិនធើណិត។ ទន្ទឹមនឹងនេះ សង្ឃឹមថា ប្រតិភូនិងអង្គការមិនមែនរដ្ឋាភិបាលនឹងផ្តល់មតិយោបល់និងពិភាក្សាយ៉ាងសកម្មនិងពិភាក្សាជាមួយគណៈកម្មាធិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការសម្របសម្រួលបន្ថែមទៀត./.

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សមាគមវៀតណាម-អាមេរិក៖ ៨០ ឆ្នាំនៃដំណើរ
ភាពស្មោះត្រង់ ភាពបត់បែន និងភាពច្នៃប្រឌិត៖ អត្តសញ្ញាណក្នុងការផ្លាស់ប្ដូររវាងប្រជាជនវៀតណាមជាមួយប្រទេសជិតខាង
ការគិត និងវិធីសាស្រ្តថ្មីៗក្នុងការកៀរគរជំនួយពីអង្គការមិនមែនរដ្ឋាភិបាលបរទេស
គំនិតផ្ដួចផ្ដើមដើម្បីពង្រីករង្វង់មិត្តភាព
វៀតណាមក្នុងដួងចិត្តមិត្តភ័ក្តិ