Trending now

អ្នកមិនគួរមើលរំលងតំបន់ទេសចរណ៍ដែលគួរអោយចាប់អារម្មណ៍ទាំងនេះទេនៅពេលដែលអ្នកទៅទេសចរណ៍នៅអឺរ៉ុប

22:41 | 22/10/2018

យុគសម័យ - នៅពេលទៅទេសចរណ៍នៅអឺរ៉ុប មនុស្សទូទៅចូលចិត្តតែទៅទស្សនាតាមតំបន់ដែលល្បីល្បាញមួយចំនួន ភ្លេចគិតដល់តំបន់ដែលពិតជាគួរអោយចាប់អារម្មណ៍ និងមិនអាចរំលងបានទាំងនេះ។


១.ទីក្រុងប៊្រុជ្សនៃប្រទេសបែលហ្សិក ជាមួយនឹងប្រព័ន្ធប្រឡាយដែលបត់បែនរជុំវិញផ្ទះបុរាណ។ ទីក្រុងនេះត្រូវបានគេចាត់ទុកថាជាកន្លែងមានទេសភាពដ៏ស្រស់ស្អាតបំផុតនៅទ្វីបអឺរ៉ុប។

២.ទីក្រុងស៊ីនត្រានៃប្រទេសព័រទុយហ្គាល់ ទីក្រុងដែលមានប្រាសាទចម្រុះពណ៌រំឭកប្រជាជននៃរឿងព្រេងនិទាន។

៣.ទីក្រុងប្រាសូវនៃប្រទេសរូម៉ានី ទីក្រុងនេះស្ថិតនៅក្នុងជ្រលងភ្នំ ព័ទ្ធជុំវិញដោយភ្នំ Carpathian។

៤. ទីក្រុង Gdansk នៃប្រទេសប៉ូឡូញ ទីក្រុងចំណាស់ដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ខ្លួនដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្របាល់ទិកប្រាកដជានឹងធ្វើឱ្យអ្នកពេញចិត្ត។

៥.ទីក្រុង Mostar គឺជាទីក្រុងដ៏សំធំមួយនៅក្នុងតំបន់ Herzegovina ។ ទីក្រុង Mostar ស្ថិតនៅលើច្រាំងទន្លេ Neretva ដោយមានបន្ទាយកាលពីមជ្ឈិមសម័យ។

៦. Bled, ស្លូវេនី ទីរួមស្រុកនេះមានទីតាំងស្ថិតនៅលើបឹងដែលមានឈ្មោះដូចគ្នា - Bled គឺជាបឹងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងពិភពលោក។

៧.Novi Sad, ប្រទេសស៊ែប៊ី ទីក្រុងនេះមានសារមន្ទីរ វិចិត្រសាលនិងវិមានតាំងបង្ហាញបេតិកភណ្ឌជាច្រើន។

៨.មកដល់ទីរួមស្រុក Komani នៃប្រទេសអាល់បានី អ្នកទេសចរនឹងជក់ចិត្តឌិតអារម្មណ៍ជាមួយនឹងភាពស្រស់ស្អាតនៃបឹង Komani ជាមិនខាន។

៩.ទីក្រុងរីដានៃប្រទេសអេស្ប៉ាញ ទីក្រុងនេះមានទីប្រជុំជនបុរាណ មានគ្រឹះសករាជ្យពីបុរ៉េប្រវត្តិ។

១០.ទីក្រុង Cesky Krumlov នៃសាធារណរដ្ឋឆេក ជាទីក្រុងមានរមណីដ្ឋានប្រវត្តិសាស្ត្រ អាហារឆ្ងាញ់ហើយប្រជាជនរាក់ទាក់រួសរាយ។

១១.ទីក្រុងអានីស៊ីនៃប្រទេសបារាំង ទីក្រុងរ៉ូមែនទិកនេះមានភាពស្រដៀងគ្នាជាមួយទីក្រុង Venice នៃប្រទេសអ៊ីតាលី។

១២.ទីក្រុងភូតូនៃប្រទេសព័រទុយហ្គាល់ ទីក្រុងមួយក្នុងចំណោមទីក្រុងបុរាណនៅទ្វីបអឺរ៉ុបនៅតែ ពោរពេញទៅដោយភាពរស់រវើស។

១៣.ទីក្រុងប៊ែហ្គាមម៉ូអ៊ីនៃប្រទេសអ៊ីតាលី នៅទីនេះអ្នកទេសចរអាចចំណាយពេលជាច្រើនម៉ោងដើរតាមដងផ្លូវនៃទីក្រុងខ្មោចដែលមិនចេះនឿយហត់ទេ។

១៤.ទីក្រុង Bordeaux នៃប្រទេសបារាំង មានអាគារប្រវត្ដិសាស្ដ្រដែលត្រូវបានថែរក្សាច្រើនបំផុត។

១៥.ទីរួមស្រុកអាល់បារ៉ាស៊ីនប្រទេសអេស្ប៉ាញ ជាទីរួមស្រុកមានទេសភាពស្រស់ស្អាត ព័ទ្ធជុំវិញដោយកំពូលទួល។

(ប្រភពព័ត៌មាន: vov.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្សព្វផ្សាយផលិតផលវៀតណាមតាមរយៈស្ពានវប្បធម៌សហគមន៍
វៀតណាមតែងតែតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
ដោយអនុវត្តតាមអនុសាសន៍របស់ EC តំបន់ជាច្រើនកំពុងពន្លឿនការលុបបំបាត់ "កាតលឿង" នៃ IUU
សារព័ត៌មានអន្តរជាតិបានផ្តល់ការវាយតម្លៃវិជ្ជមានអំពីការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាម
វៀតណាម និងកម្ពុជា មានទំនុកចិត្តថា នឹងសម្រេចបាននូវសមិទ្ធផលដ៏ទូលំទូលាយមួយ ក្នុងទំនាក់ទំនងទ្វេភាគី