Trending now

សេចក្តីថ្លែងការណ៍អាស៊ាន - អាមេរិកស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខបណ្តាញបានអនុម័តនៅសិង្ហបុរី

21:37 | 15/11/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកានៅសិង្ហបុរី នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹកនាំអាស៊ាននិងអាមេរិកដទៃ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - អាម៉េរិកលើកទី ៦ ។

ក់ដឹកនាំអាស៊ាននិងអាមេរិកនៅកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៦ (រូបថត៖ VGP/Quang Hieu)


ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់អនុប្រធានាធិបតីអាមេរិក លោក Mike Pence ក្នុងសន្និសីទនេះព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់និងការរួមចំណែករបស់សហរដ្ឋអាមេរិកចំពោះសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយភាពសម្បូររុងរឿងនៅក្នុងតំបន់។

ប្រទេសអាស៊ានទាំងអស់បានទទួលស្គាល់ថា អស់រយៈពេល៤១ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងភាគីទាំងពីរមានការវិវឌ្ឍន៍យ៉ាងសកម្ម កិច្ចសហប្រតិបត្តិការត្រូវបានបើកទូលាយលើគ្រប់វិស័យ ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា ដើម្បីទទួលផលប្រយោជន៍រួម។ អាមេរិកបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មលំដាប់ទី៣ វិនិយោគិនធំទី៤នៃអាស៊ាន។

អនុប្រធានាធិបតី Pence បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជំរុញទំនាក់ទំនងជាមួយអាស៊ានដោយចាត់ទុកអាស៊ានថាជាដៃគូសំខាន់របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ និងសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគាំទ្រតួនាទីស្នូលរបស់ខ្លួននិងបន្តចូលរួមយ៉ាងសកម្មនៅក្នុងយន្តការដឹកនាំដោយអាស៊ានដែលរួមចំណែកដល់សន្តិភាពសន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៦ (រូបថតៈ VGP/Quang Hieu)

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ​នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ច ចំពោះរាល់ការរួមចំណែករបស់អាមេរិកក្នុងតំបន់ និងមានបំណងចង់ឲ្យអាស៊ាននិងអាមេរិក​បន្តជម្រុញកិច្ចសន្ទនា កសាងទំនុកទុកចិត្ត ជាពិសេស ជម្រុញតំបន់បើកទូលាយមួយតម្លាភាពនិងគោរពតាមច្បាប់។

បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តលើសេចក្តីថ្លែងការណ៍អាស៊ាន - អាមេរិកស្តីពីសន្តិសុខបណ្តាញ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

២០​ ឆ្នាំនៃការបណ្តុះបណ្ដាលភាសាវៀតណានៅតៃវ៉ាន់
បញ្ជាក់​ពី​ម៉ាក​ផលិតផល​កសិកម្ម​ស្អាត​ពី​ផលិតផល OCOP
អភិរក្ស​ភាសា​វៀតណាម​តាមរយៈ​ឧបករណ៍​ភ្លេង និង​ម្ហូបអាហារ
បច្ចេកវិទ្យាឌីជីថលក្នុងការត្រួតពិនិត្យនាវានេសាទ៖ គន្លឹះក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
eCDT - ដំណោះស្រាយចំពោះបញ្ហា "កាតលឿង" IUU