Trending now

សម្ពោធសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជានៅទីក្រុង Da Lat (វៀតណាម)

17:47 | 26/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅក្នុងពិធីសម្ពោធនេះ សំរេចចិត្តបង្កើតសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Da Lat នៃគណៈកម្មការអចិន្ត្រៃយ៍ខេត្តត្រូវបានប្រកាស ក្នុងនោះសមាគមមានសមាជិកចំនួន ១៧២ នាក់ដំបូង ហើយលោក Pham Dinh Bay - អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុក Cat Tien ធ្វើជាប្រធាន សាខានេះ។

ទិដ្ឋភាពនៃពិធីនេះ

នារសៀលថ្ងៃទី ២៤ ខែកក្កដា នៅបញ្ជាការដ្ឋានយោធាក្រុង Da Lat បានប្រារព្វឡើងពិធី សម្ពោធសាខាសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅទីក្រុង Da Lat ខេត្ត Lam Dong ដោយមាន ការចូលរួមពីលោក Chan Thanh Hoai អនុប្រធានមន្ទីរកិច្ចការបរទេស លោកឧត្តមសេនីយ៍ត្រី Dau Van Nam អនុប្រធានផ្នែកនយោបាយនៃវិទ្យាស្ថានកងទ័ពជើងគោក លោកឧត្តមសេនីយ៍ត្រី ផានីរ៉ាម៉ា - អនុប្រធានស្នងការដ្ឋានប្រតិបត្តិការនៃកងយោធពលខេមរភូមិន្ទ រួមទាំងលោក Ha Phuoc Toan ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងកម្មាភិបាលនិងយុទ្ធជនស្ម័គ្រចិត្តជិត ២០០ នាក់ ដែល ធ្លាប់បានចូលរួមការបំពេញបេសកកម្មអន្តរជាតិដើម្បីជួយប្រទេសមិត្តកម្ពុជាទៀតផង។

នៅក្នុងពិធីសម្ពោធនេះ សំរេចចិត្តបង្កើតសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Da Lat នៃគណៈកម្មការអចិន្ត្រៃយ៍ខេត្តត្រូវបានប្រកាស ក្នុងនោះសមាគមមានសមាជិកចំនួន ១៧២ នាក់ដំបូង ហើយលោក Pham Dinh Bay - អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុក Cat Tien ធ្វើជាប្រធាន សាខានេះ។

សមាគមបានដាក់ចេញនូវភារកិច្ចចម្បងសម្រាប់សកម្មភាពរបស់ខ្លួនក្នុងឆ្នាំបន្តទៀត៖ ទីមួយលើកទឹកចិត្ត សមាជិកគំរូឱ្យគោរពយ៉ាងពេញលេញតាមគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់ របស់រដ្ឋនិងចលនាបដិវត្តនៅក្នុងស្រុក។ ទីពីរ ឃោសនាអំពីបុព្វហេតុថ្លៃថ្នូ អំពើមនុស្សធម៌ និងការលះបង់ ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត ក្រុមជំនាញវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីអំពើ ប្រល័យពូជសាសន៍ រួមចំណែកធ្វើឱ្យប្រទេសជាតិរស់រានមានជីវិតឡើងវិញ។ ទីបីគឺបង្កើតលក្ខខណ្ឌ សម្រាប់មន្ត្រីនិងសមាជិកឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅតាមឃុំសង្កាត់ចូលរួមសកម្មភាពតាម ប្រធានបទនិយាយអំពីព្រឹត្តិការណ៍បច្ចុប្បន្នជាពិសេសដើម្បីស្វែងយល់ពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។រីឯទី៤គឺ ឃោស នាដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថន័យនិងសារៈសំខាន់នៃចំណងមិត្តភាព និងសាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងផ្តល់ជំនួយទៅវិញទៅមកដើម្បីសន្តិភាពនិងសុភមង្គលរវាងប្រជាជនទាំងពីរ។ ទីប្រាំគឺ ជំរុញនិងលើកទឹកចិត្តដល់សមូហភាព និងបុគ្គលនៅក្នុងសមាគម ឱ្យចូលរួមវិភាគ ទានដ៏គួរឲ្យកត់សម្គាល់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baolamdong.vn)

(បកប្រែដោយ ហេង វុធ្ធី)