Trending now

វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ

17:36 | 17/02/2021

វៀតណាម​បាន​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​ការ​នាំ​អង្ករ​ចេញ​ក្នុង​ឆ្នាំ ២០២១ ដោយសារ​ទីផ្សារ​នាំ​ចេញ​ធំៗ ដូចជា ហ្វីលីពីន និងអាហ្វ្រិក​បន្ត​ចុះ​កិច្ច​សន្យា​ទទួល​ទិញ​អង្ករ​ពី​ប្រទេស​នេះ ខណៈ​ទីផ្សារ​នាំចេញ​ផ្សេងៗ​ទៀត​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ប្រភេទ​អង្ករ​ក្រអូប ​និង​អង្ករ​ដំណើប។

វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ

សមាគម​ស្បៀង​វៀតណាម​បាន​ឱ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​រវាង​វៀតណាម ​និង​ប្រទេស​ដទៃ ដូចជា ជាមួយ​អឺរ៉ុប​និង​អង់គ្លេស ដោយ​មាន​ពន្ធ​អនុគ្រោះ នឹង​បង្កើត​លក្ខខណ្ឌ​គាំទ្រ​សម្រាប់​អង្ករ​វៀតណាម ​ដើម្បី​ប្រកួត​ជាមួយ​ប្រទេស​នាំចេញ​អង្ករ​ផ្សេងទៀត។

យោងតាម​កុងស៊ុល​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​ប្រទេស​អង់គ្លេស លោក Nguyen Canh Cuong ការ​នាំចេញ​អង្ករ​ទៅ​កាន់​ប្រទេស​នេះ​ក្នុង​ឆ្នាំ​នេះ​នឹង​កើនឡើង​ខ្ពស់​ធៀប​ឆ្នាំ​២០២០។

លោក​បាន​បន្ត​ថា ក្រុមហ៊ុន​អង់គេ្លស​ច្រើន​នឹង​ទិញ​អង្ករ​វៀតណាម​តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អង់គ្លេស-វៀតណាម បង្កើត​នូវ​ឱកាស​សម្រាប់​អង្ករ​វៀតណាម ​ដើម្បី​ពង្រីក​ចំណែកទីផ្សារ​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ​នេះ។

ក្នុង​ឆ្នាំ ២០១៩ ការ​នាំចេញ​អង្ករ​ពី​ប្រទេស​វៀតណាម ​ទៅ​កាន់​អង់គ្លេស​មាន​កំណើន​ខ្ពស់​រហូត​ដល់​ទៅ ៣៧៦ ភាគរយ ដែល​អង់គ្លេស​ជា​ទីផ្សារ​មាន​សក្តានុពល​ខ្លាំង​សម្រាប់​អង្ករ​វៀតណាម។

អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ប្រសិន​បើ​វៀតណាម​ចង់​រក្សា​កំណើន​នាំចេញ​អង្ករ​ក្នុង​ឆ្នាំ ២០២១ វៀតណាម​ត្រូវ​ការ​ផ្តោត​លើ​ការ​កសាង​នូវ​ច្រវាក់​តម្លៃ​អង្ករ​ពេញលេញ និង​គ្រប់គ្រង​គុណភាព​ផលិតកម្ម ការ​កែច្នៃ និង​ការ​ចែកចាយ។

វៀតណាម​នាំចេញ​អង្ករ ៦,១៥ តោន​ ដែល​មាន​តម្លៃ ៣,០៧ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ២០២០ ធ្លាក់ចុះ​បរិមាណ ៣,៥ ភាគរយ ប៉ុន្តែ​ចំណូល​បាន​កើន​ឡើង ៩,៣ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា៕

(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ