Trending now

វៀតណាមនិងអូស្រ្តាលីបានឯកភាពបន្តលើកកម្ពស់ការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

00:59 | 22/01/2021

នាថ្ងៃទី ២១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់ អន្តរជាតិដែលមានការ យកចិត្តទុកដាក់ទៅវិញទៅមក។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តលើកកម្ពស់ការផ្សារភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីទាំងពីររូបបានបញ្ជាក់ថា ចំណងមិត្តភាព ការយោគយល់គ្នានិងការជឿទុកចិត្តគ្នាគឺជាកម្លាំងចលករក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងសហការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អូស្ត្រាលីឲ្យមានការអភិវឌ្ឍកាន់តែស៊ីជម្រៅជាងនេះទៅទៀត។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានឯកភាពបន្តពង្រឹងការផ្សាភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការតាមបណ្តាយន្តការនិងវេទិកាក្នុងតំបន់និងអន្តរជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ដូចដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ក្នុងនោះមាន UNCLOS ១៩៨២; អនុវត្ត DOC យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពដើម្បីឈានដល់សម្រេចបាននូវ COC ដែលមានប្រសិទ្ធិភាពនិងសមស្របជាមួយច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២ ផង។

នាឱកាសនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញលោកនាយករដ្ឋមន្រ្តី Scott Morrison និងភរិយា មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ នាយករដ្ឋមន្ត្រីលោក Scott Morrison បានថ្លែងអំណរគុណ ហើយទទួលយកសេចក្តីអញ្ជើញដោយរីករាយ ព្រមទាំងបង្ហាញនូវបំណងចង់ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងភរិយាទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលីនាពេលខាងមុខនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien