Trending now

វៀតណាមនិងកម្ពុជាសហការគ្នាក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩តាមព្រំដែន

14:28 | 27/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៥ ខែវិច្ឆិកា កងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង (វៀតណាម) និងស្នងការនគរបាល ខេត្តកំពតបានបន្តចុះអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២១ ។

វៀតណាមនិងកម្ពុជាសហការគ្នាក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩តាមព្រំដែន

តាមនោះ កងទ័ពការពារព្រំដែនខេត្តគៀនយ៉ាងនឹងជួយគាំទ្រកម្លាំងស្នងការនគរបាលខេត្តកំពតនូវទឹកប្រាក់ចំនួន ៧០ លានដុង ដើម្បីសាងសង់បន្ទាយនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ប្រឈមនឹងការវិវឌ្ឍន៍នៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅឆ្នាំ ២០២០ កងទ័ពការពារព្រំដែនខេត្តគៀនយ៉ាង និងស្នងការនគរបាលខេត្តកំពត (កម្ពុជា) បានជូនដំណឹងនិងផ្លាស់ប្តូរបានទាន់ពេលវេលានូវរាល់ការវិវឌ្ឍន៍និងស្ថានភាពដែលពាក់ព័ន្ធនឹងតំបន់ព្រំដែននិងជំងឺរាតត្បាត ព្រមទាំងមានការសម្របសម្រួលក្នុងការឃោសនាប្រជាជនក្នុងការអនុវត្តយ៉ាងតឹងរឹងនូវឯកសាររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីការការពារនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ ភាគីទាំងពីរក៏បានពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងច្រកទ្វារព្រំដែនយ៉ាងតឹងរឹងដោយអនុលោមតាមបទប្បញ្ញត្តិនិងរៀបចំការដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

គណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងក៏បានគាំទ្រដល់គណៈកម្មាធិការរដ្ឋបាលនៃខេត្តកំពតកែប កោះកុង ព្រះសីហនុ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារព្រំដែនជាមួយការផ្គត់ផ្គង់វេជ្ជសាស្រ្តសម្រាប់ការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ហើយខេត្តនីមួយៗទទួលបានប្រាក់ជំនួយ ២.០០០ ដុល្លារអាមេរិក។

នាពេលខាងមុខ កម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរនឹងបន្តសម្របសម្រួលនិងអនុវត្តឱ្យបានល្អនូវការឃោសនានិងការប្រមូលផ្តុំរបស់ប្រជាជននៅតាមព្រំដែនទាំងអ្នកដំណើរឆ្លងកាត់តាមច្រកព្រំដែនដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាស្តីពីបទប្បញ្ញត្តិតាមច្រកព្រំដែន ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីដែនទឹកប្រវត្តិសាស្ត្រដែលបានចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៩៨២ និងខ្លឹមសារនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយភាគីទាំងពីរផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីក៏ពង្រឹងការសម្របសម្រួលក្នុងការផ្លាស់ប្តូរ ការជូនដំណឹងស្ថានភាពដែលទាក់ទងនឹងសន្តិសុខ - សណ្តាប់ធ្នាប់របស់ភាគីទាំងពីរដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)