Trending now

រយៈពេល ៩ ខែនៃឆ្នាំ ២០១៩ ភ្ញៀវទេសចរអន្តរជាតិជិត ១៣ លាននាក់បានមកកាន់ប្រទេសវៀតណាម

07:03 | 29/09/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ - វៀតណាមនៅតែបន្តជាគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិជាច្រើនពោលគឺ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរប្រមាណ ១៣ លាននាក់បានមកកាន់ប្រទេសវៀតណាម។

វិថីបុរាណ Hoi An ជាទិសដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាច្រើនមកទស្សនា (ប្រភព៖ youtube.com)

កាលពីថ្ងៃទី ២៨ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានផ្សព្វផ្សាយរបាយការណ៍សេដ្ឋកិច្ច-សង្គម ត្រីមាសទី ៣ និងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩។ ទាក់ទងនឹងវិស័យទេសចរណ៍ ចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ វៀតណាមបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ចំនួន ១២,៩ លាននាក់ កើនឡើង ១០,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិបានបញ្ជាក់ច្បាស់ថា ក្នុងខែកញ្ញានេះតែម្តង ភ្ញៀវអន្តរជាតិជាង ១,៥ លាននាក់ បានមកទស្សនាប្រទេសវៀតណាម កើនឡើង ៣,២% បើប្រៀបធៀបនឹងខែមុន។ ដោយឡែក ភ្ញៀវទេសចរបានធ្វើដំណើរតាមផ្លូវអាកាសកើនឡើង ៩.៥%; សមុទ្រកើន ២៥,៩% និងផ្លូវគោកថយចុះ ២១,៦%។

ឈូងសមុទ្រ Ha Long គឺជាទិសដៅគួរអោយទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។ (រូបថត៖ កាសែតសន្តិសុខរដ្ឋធានី)

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសវៀតណាមក្នុងខែកញ្ញាបានកើនឡើង ២៨,៨%។ ជាក់ស្តែង ភ្ញៀវមកពីអាស៊ីនិងអាហ្រ្វិកកើនឡើង ៣៣.៥%; អាមេរិកកើនឡើង ១៣.៣%; មកពីអឺរ៉ុបកើនឡើង ៥,៦%; អូស្រ្តាលីថយចុះ ០,៣%។

ប្រទេសនិងដំបន់ដែនដីមួយចំនួននៅអាស៊ី ដែលមានចំនួនភ្ញៀវទេសចរច្រើនបំផុតមកកាន់ប្រទេសវៀតណាម រួមមានប្រទេសចិន (កើនឡើង ៤,៤%) កូរ៉េខាងត្បូង (កើនឡើង ២២,៥%) ជប៉ុន (កើនឡើង ១៤,២%) តៃវ៉ាន់ (កើន ២៧,៨%) ម៉ាឡេស៊ី (កើន ១៣,៥%) និងថៃ (កើន ៤៦%)។

ហាណូយក៏ជាទីកន្លេងធ្វើអោយភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ

យោងតាមផែនការរបស់ផ្នែកទេសចរណ៍ ក្នុងឆ្នាំ ២០១៩នេះ វៀតណាមនឹងខិតខំបំពេញគោលដៅស្វាគមន៍និងបម្រើភ្ញៀវទេសចរចំនួន ១០៣ លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ ១៨ លាននាក់និង ៨៥ លាននាក់ចំ គឺភ្ញៀវទេសចរក្នុងស្រុក ដោយឈានដល់សម្រេចបានចំណូលពីភ្ញៀវទេសចរគឺ ៧០០,០០០ ពាន់លានដុង៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម