Trending now

ព្រំដែននៃខេត្តជាច្រើនគ្របដណ្តប់ដោយទឹកកកនិងព្រិលមិនខុសពីរដូវរងានៅអឺរ៉ុបទេ

11:30 | 12/01/2021

យុគសម័យ - ខ្យល់ត្រជាក់កាន់តែបក់ខ្លាំងធ្វើឱ្យសីតុណ្ហភាពនៅខាងជើងបន្តធ្លាក់ចុះយ៉ាងខ្លាំង។ ការធ្លាក់ចុះសីតុណ្ហភាពក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានធ្វើឱ្យតំបន់ព្រំដែននៃខេត្ត Ha Giang ខេត្ត Lao Cai និងខេត្ត Yen Bai គ្របដណ្តប់ដោយទឹកកកនិងព្រិល។ ទេសភាពធម្មជាតិនៅបណ្តាខេត្តនេះ មិនខុសពីរដូវរងានៅអឺរ៉ុបទេ។

ជំនះរាល់ការលំបាកកងទ័ពការពារព្រំដែននៅតែប្តេជ្ញាចិត្តការពារខ្សែព្រំដែន ២៤/២៤ម៉ោង អនុវត្តភារកិច្ច“ ទ្វេដង” ដើម្បីល្បាត​និងការពារព្រំដែន ទប់ស្កាត់អ្នកឆ្លងដែន​ដោយខុសច្បាប់​ ដើម្បី​ការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅក្នុងស្ថានភាព​អាកាសធាតុអាក្រក់ ផ្លូវល្បាតគ្របដណ្តប់​ដោយទឹកកក​និងព្រិល។

នាយទាហាននិងពលទាហាននៅស្ថានីយ៍កងទ័ពការពារព្រំដែន​ Xin Cai ដើរល្បាតលើខ្សែព្រំដែនពីបង្គោលព្រំដែនលេខ ៤៦៦ ដល់បង្គោលព្រំដែនលេខ ៤៦៤។ (រូបថត៖ Van Chung)

ទឹកកកនិងព្រិលគ្របដណ្តប់លើតំបន់ទីតាំងរបស់ស្ថានីយ៍កងទ័ពការពារព្រំដែន Tung Vai នៃកងទ័ពការពារព្រំដែនខេត្ត Ha Giang។ (រូបថត៖ Le Phien)

កងទ័ពការពារព្រំដែននិងទាហានការពារព្រំដែន Tung Vai អនុវត្តការគ្រប់គ្រងនិងការពារព្រំដែនក្នុងអាកាសធាតុដែលកំពុងមានការលំបាក។ (រូបថត៖ Le Phien)


ព្រិលនិងអ័ព្ទបានធ្វើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ត្រួតពិនិត្យព្រំដែននិងទប់ស្កាត់ការរីករាលដាលរបស់កងទ័ពការពារព្រំដែនឃុំ Y Ty នៃកងទ័ពការពារព្រំដែនខេត្ត Lao Cai និង និងកងកម្លាំងដទៃកាន់តែជួបការលំបាកខ្លាំងថែមទៀត។ (រូបថត៖ Van Thieu)


ទឹកកកនិងព្រិលបានគ្របដណ្តប់​លើ​កំពូលភ្នំ Khau Pha។ (រូបថត៖ Tuan Anh - VNA)

ទឹកកកនិងព្រិលបានគ្របដណ្តប់​លើ​ មែកឈើ​នៅកំពូល​ភ្នំ Khau Pha។ (រូបថត៖ Tuan Anh - VNA)

អស់រយៈពេលជាងមួយសប្តាហ៍ សីតុណ្ហភាពនៅក្នុងតំបន់​ទីតាំងនៃស្ថានីយ៍កងទ័ពការពារព្រំដែន Xin Cai នៃកងទ័ពការពារ​ព្រំដែនខេត្ត Ha Giang តែងតែស្ថិតនៅក្រោម ២ អង្សាសេ​ជាពិសេសធ្លាក់ចុះក្រោម -២ អង្សាសេដែលធ្វើឱ្យតំបន់នោះ ព្រំដែនគ្របដណ្តប់ដោយព្រិល។ ទោះបីអាកាសធាតុ អាក្រក់​យ៉ាងណាក៏ដោយក៏ នាយទាហាននិងទាហាននៃ​ស្ថានីយ៍​កងទ័ពការពារព្រំដែន Xin Cai ប្តេជ្ញាដើរល្បាត​និងត្រួតពិនិត្យព្រំដែនយ៉ាងតឹងរឹង។ ( រូបថត៖ Van Chung )

យោធភូមិភាគទី ៧ កងទ័ពប្រជាជនវៀតណាមប្រគល់សំភារៈបរិក្ខារពេទ្យជូនយោធភូមិភាគទី ២ កងយោធពលខេមរភូមិន្ទ
កងទ័ពការពារព្រំដែននៅតាមខេត្តនានាជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងឡាវ
ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ កម្ពុជា និងសហព័ន្ធរុស្ស៊ី
ចូវដុក (Chau Doc) រៀបចំគណៈប្រតិភូទៅសួរសុខទុក្ខនិងជូនអំណោយដល់ឃុំចីជប់និងកំពង់ក្រសាំង (កម្ពុជា) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១។
ខេត្ត Kien Giang ពិនិត្យជំងឺឲ្យប្រជាជនកម្ពុជាក្រីក្រជាង ៤០០០ នាក់
ប៉ុស្តិ៍ការពារព្រំដែនដារូ (Đắk Ruê ) ផ្តល់អំណោយនិងជូនពរឆ្នាំថ្មីដល់ឆ្មាំព្រំដែនកម្ពុជា
អភិបាលរាជធានីភ្នំពេញ បញ្ចេញអង្ករ១៤០តោន ទៅខណ្ឌទាំង១៤ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត
រាជធានីភ្នំពេញនៅថ្ងៃដំបូងនៃការបិទខ្ទប់
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសទៀត ដែលកម្ពុជាបញ្ជាទិញបានមកដល់ហើយ