យុគសម័យ - ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdezបានអះអាងថាគុយបាមានបំណងនិងប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។
នាព្រឹកថ្ងៃទី ១៤ ខែតុលា នៅវិមានបដិវត្តនៅរដ្ឋធានីឡាហាវ៉ាណា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបាលោក Le Thanh Tung បានដាក់លិខិតអនុញ្ញាតិជូនប្រធានរដ្ឋសាធារណៈរដ្ឋគុយបាគឺលោក Miguel Díaz-Canel Bermúdez ។ ចូលរួមក្នុងពិធីនោះមានរដ្ឋមន្រ្តីក្រសួងការបរទេសលោក Bruno Rodríguez Parrilla ។
លោកបានសម្តែងការកោតសរសើរចំពោះប្រពៃណីប្រវត្តិសាស្ត្រប្រកបដោយមោទនភាពនិងសមិទ្ធិផលដ៏ធំធេងក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចជាការការពារទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការប្រឆាំងនឹងជំងឺកូវិដ១៩ នៃប្រទេសវៀតណាម។
ក្នុងឱកាសនេះលោកប្រធានរដ្ឋ Díaz-Canel បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះប្រទេសវៀតណាមចំពោះសាមគ្គីភាពនិងការគាំទ្រដ៏មានតម្លៃសម្រាប់ប្រទេសគុយបាទាំងក្នុងកម្រិតទ្វេភាគីនិងពហុភាគី។ ដោយអះអាងថាប្រទេសគុយបាមានគោលបំណងនិងការប្តេជ្ញាចិត្តបន្តពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនរវាងបក្សរដ្ឋនិងប្រជាជននៃប្រទេសទាំងពីរដើម្បី បន្តសក្ដិសមនឹងប្រពៃណីនៃទំនាក់ទំនងទ្វេភាគីដែលលោក Fidel Castro បានវាយតម្លៃគឺជា "គំរូ" នៅក្នុងទំនាក់ទំនងអន្តរជាតិ។
លោកប្រធានរដ្ឋ Díaz-Canel បានឯកភាពថាប្រទេសទាំងពីរគួរតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគឈានដល់កម្រិតនៃទំនាក់ទំនងនយោបាយល្អ។ ទន្ទឹមនឹងនេះ លោកបានសម្តែងនូវការកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងទាន់ពេលវេលារវាងប្រទេសទាំងពីរក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ដោយចាត់ទុកនេះជាការបង្ហាញនូវសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសគុយបានិងវៀតណាមក្នុងឆ្នាំដែលប្រទេសទាំងពីរ ប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២០) ។
លោកឯកអគ្គរដ្ឋទូត Le Thanh Tung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការសាកសួរដោយស្មោះត្រង់អគ្គលេខាបក្សប្រធានរដ្ឋលោក Nguyen Phu Trong និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋវៀតណាមជូនលោកប្រធានរដ្ឋ Miguel Díaz-Canel និងលេខាគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តគុយបាលោក Raúl Castro និងមេដឹកនាំជាន់ខ្ពស់នៃបក្សនិងរដ្ឋគុយបា។
ឯកអគ្គរដ្ឋទូតលោក Le Thanh Tung ក៏បានអបអរសាទរប្រទេសគុយបានៅក្នុងក្រុមប្រទេសមួយចំនួននៅលើពិភពលោកដែលបានស្រាវជ្រាវនិងធ្វើតេស្តសាកល្បងលើបេក្ខជនវ៉ាក់សាំងប្រឆាំងកូវិដ១៩ ដែលទទួលបានលទ្ធផលវិជ្ជមាន។ ទន្ទឹមនឹងនោះដែរ លោកបានសម្តែងនូវជំនឿថាប្រជាជនគុយបានឹងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមនានាដោយជោគជ័យអនុវត្តដំណើរការ «ធ្វើបច្ចុប្បន្នភាពគំរូអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម» និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម៕
(បកប្រែដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន