Trending now

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីវៀតណាម - ឆែកកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ

08:37 | 11/06/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែមិថុនា នៅវិមានរដ្ឋសភាព ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋឆេក និងជាប្រធានបក្សកុម្មុយនិស្ត ឆែក Morava លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយអនុប្រធានរដ្ឋសភានៃសាធារណរដ្ឋឆេក លោក Vojtech Filip (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងសេចក្តីរីករាយដោយឃើញថា ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងសាធារណរដ្ឋឆែក ដែលត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ពោលគឺ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានរក្សាដំណើរទស្សនកិច្ចទៅវិញទៅមក ហើយថ្មីៗនេះ គឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែករបស់លោកនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាខែមេសាឆ្នាំ ២០១៩ នេះផងដែរ។

នាឆ្នាំ ២០២០ខាងមុខ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត ហេតុដូច្នេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យភាគីទាំងពីរសហការគ្នាដើម្បីរៀបចំសកម្មភាពនយោបាយ វប្បធម៌ និងផ្លាស់ប្តូរប្រជាជន ក្នុងឱកាសនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួលយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើវេទិការពហុភាគី និងថ្លែងអរគុណដល់សាធារណរដ្ឋឆែកចំពោះការគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋឆែកដែលតែងតែគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហភាពអឺរ៉ុប រួមទាំងគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម - EU ក៏ដូចជាកិច្ចព្រមព្រៀងការពារវិនិយោគទុនរវាងវៀតណាម - សហភាពអឺរ៉ុប ផងដែរ។

ចំណែកឯអនុប្រធានរដ្ឋសភាឆែក​ លោក Vojtech Filip បានលើកឡើងថា ឆ្នាំ ២០១៧ គឺជាការចាប់ផ្តើមនៃដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះ មានដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី លោក Milos Zeman និងដំណើរទស្សនកិច្ចនៅឆែករបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ សាធារណរដ្ឋឆេកតែងតែជឿជាក់លើការគាំទ្ររបស់វៀតណាមក្នុងវេទិកាអន្តរជាតិនិងតំបន់អាស៊ីអាគ្នេយ៍។ ហើយសាធារណរដ្ឋឆែកតែងតែគាំទ្រវៀតណាមមិនត្រឹមតែក្នុងក្របខ័ណ្ឌនៃសមាជិកសហភាពអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងនៅក្នុងវេទិកាអន្ដរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិតែម្តង។

អនុប្រធានរដ្ឋសភាឆែកបានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមគឺជាសហគមន៍ជនបរទេសធំទី ២ នៅក្នុងសាធា រណរដ្ឋឆែក ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ អនុប្រធានរដ្ឋសភា លោក Vojtech Filip មានបំណងចង់ឲ្យថ្នាក់ដឹកនាំរដ្ឋសភាបន្តលក្ខណៈងាយស្រួលសម្រាប់គណៈកម្មាធិការជំនាញលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរបទពិសោធន៏ជាមួយគ្នាដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឆែកនិងវៀតណាមផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di