Trending now

ទឹកតែ Dr Thanh ដែលគ្មានមេរោកបានផលិតយ៉ាងដូចម្តេច?

13:09 | 26/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - ដោយប្រព័ន្ធបច្ចេកវិទ្យាសម្លាប់មេរោគ Aseptic ក្រុមហ៊ុន Tan Hiep Phatផលិតបានទឹកតែ Dr Thanh ចំនួន ៤៨,០០០ ដប ក្នុងមួយម៉ោងរឺច្រើនជាង ១៣ ដបក្នុងមួយវិនាទី។ ភេសជ្ជៈប្រភេទនេះត្រូវបានផលិតក្នុងស្ថានភាពគ្មានមេរោគនិងផ្ទុកសារធាតុចិញ្ចឹមដែលមានប្រយោជន៍សម្រាប់សុខភាព សំអាតនិងកាត់បន្ថយកម្តៅក្នុងខ្លួន។

ទឹកតែ Dr Thanh បានផលិត​ដោយ​ប្រព័ន្ធ​បច្ចេកវិជ្ជាត្រជាក់ ​ Aseptic ដែលជាទំនើបបំផុតលើពិភពលោក

ទឹកតែ Dr Thanh បានផលិតដោយប្រព័ន្ធបច្ចេកវិទ្យាត្រជាក់ Aseptic ដែលមានភាពជឿនលឿននិងទំនើបជាងគេបំផុត នៅលើពិភពលោករបស់ ក្រុមហ៊ុន GEA (អាល្លឺម៉ង់) ដែលរួមចំណែកក្នុងការលើកកម្ពស់​គុណភាព​ផលិតផល។ នេះគឺជាភាពខុសៗគ្នា បើប្រៀបធៀបទៅនឹងផលិតផល​ស្រដៀង​គ្នា​ផ្សេងទៀត​នៅលើទីផ្សារ។

ដំណើរការនៃការផលិតទឹកតែ Dr Thanh ដោយ​ប្រព័ន្ធ​បច្ចេកវិជ្ជាត្រជាក់ ​ Aseptic

ដំណើរការនៃការផលិតទឹកតែ Dr Thanh ដោយ​ប្រព័ន្ធ​បច្ចេកវិជ្ជាត្រជាក់ ​ Aseptic ត្រូវបានអនុវត្ត តាមដំណាក់កាលដូចខាងក្រោម។ មុនពេល​បានដាក់​ឱ្យដំណើរការកែច្នៃ ឱសថនឹងបាន​ត្រួតពិនិត្យ​យ៉ាងតឹងរឹង​ បន្ទាប់​មក​​បញ្ជូនចូលក្នុងធុង​ដកចេញសារធាតុចិញ្ចឹម។

ប្រព័ន្ធចំរាញ់ ១០ មីក្រូវ៉េវ

បន្ទាប់ពីការដកចេញសារធាតុចិញ្ចឹម ល្បាយរាវ​តែ​ Dr Thanh បាន​ផ្ទេរទៅប្រព័ន្ធចំរាញ់ ១០ មីក្រូវ៉េវ ម៉ាយក្រូទ័រដែលមានល្បឿនលឿនបំផុត ១១,០០០ rpm ក្នុងមួយនាទី ដើម្បីធានាបាននូវការដកចេញទាំងស្រុង​នៃភាពមិនបរិសុទ្ធនិងគ្រោះថ្នាក់មានទំហំតូចពេក។

ដំណាក់កាលលាយ និងសម្លាប់មេរោគ UHT

បន្ទាប់គឺដំណាក់កាលលាយនិងសម្លាប់មេរោគ UHT។ ល្បាយរាវ​តែ​ Dr Thanh បាន​បញ្ជូន​ពី​ធុង​គ្មានមេរោគ ហើយបញ្ជូនចូលក្នុងប្រព័ន្ធ​តចាក់​និង​បិទគំរប។ ប្រពន្ធ័បិទ​គំរបនិងគំរប PET ត្រូវបានផលិត​នៅរោងចក្រ​ ដើម្បី​ធានាបាន​នូវគុណភាព។

សម្រាប់បច្ចេកវិទ្យាផ្សេងទៀត ផលិតផលជាធម្មតា​បាន​ឆ្លងកាត់​តែដំណាក់​កាលសម្លាប់មេរោគប៉ុណ្ណោះ ដូច្នេះ​មេរោគ​និងបាក់តេរីអាច​ចូលក្នុង​ដំណើរការចាក់ទឹកយ៉ាងងាយស្រួល និងបង្កឱ្យមានការខូចខាត។ ដូច្នេះធាតុរក្សាទុកត្រូវបានប្រើប្រាស់ ដើម្បីជៀសវាងផលប៉ះពាល់នៃ​បាក់តេរី​​និង​ពន្យារអាយុរបស់ផលិតផល។

បន្ទប់ Aseptic ត្រជាក់គ្មានមេរោគ នៅរោងចក្រ Tan Hiep Phat

លក្ខណៈពិសេសនៃបច្ចេក Aseptic ត្រជាក់​គឺថាល្បាយរាវ​តែ​ Dr Thanh មិនត្រឹមតែគ្មានមេរោគប៉ុណ្ណោះទេ ថែមទាំងក្នុងដំណាក់កាលចាក់ចូលក្នុង​ដប បិទគំរប ​ត្រូវបានសម្លាប់មេរោគ ពីគំរប​គ្មានមេរោគ ដបគ្មានមេរោគ ទឹកគ្មានមេរោគ ផលិតផលគ្មានមេរោគនិងបរិស្ថាន​គ្មានមេរោគ ដែល​ផលិតចេញ​ទឹកតែបរិសុទ្ធ Dr Thanh មិន​ប្រើប្រាស់​ធាតុ​រក្សាទុក​ ។ ទន្ទឹម​នឹង​នេះសារធាតុចិញ្ចឹមពីឱសថចំនួន ៩ ប្រភេទដែលមិនត្រូវបាន​បាត់បង់​ទេ ដោយសារតែផលប៉ះពាល់នៃសីតុណ្ហភាព។

ដបទឹកតែ Dr Thanh បន្ទាប់ពីត្រូវបានបិទគំរប​នឹងឆ្លងកាត់​ប្រព័ន្ធ​កាមេរ៉ាអេឡិចត្រូនិច ដើម្បីបែងចែកផលិតផល​មិន​ឆ្លើយតបនឹង​ស្តង់ដារ​ក្នុងដំណាក់កាលបិទគំរប។

ភេសជ្ជៈគ្មានមេរោគពិតជាល្អសម្រាប់សុខភាពត្រូវបាន​វេចខ្ចប់ជាដុំ និងដាក់ក្នុងប្រអប់ដោយស្វ័យប្រវត្តិ

ទឹកតែ Dr Thanh

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)