Trending now

ខេត្ត Nghe An រៀបចំយ៉ាងមហោឡារិកនូវពិធីរំលឹកខួបលើកទី១៣០នៃទិវាកំណើតរបស់ លោកប្រធានហូជីមិញ

18:05 | 17/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី១៧ ខែឧសភា នៅទីក្រុង Vinh ខេត្ត Nghe An បានរៀបចំយ៉ាង មហោឡារិកនូវពិធីរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ១៨៩០/ ១៩ ឧសភា ឆ្នាំ២០២០)។

លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Thai Thanh Quy

អញ្ជើញចូលរួមពិធីនេះមានវត្តមានអតីតប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈឹមលោក Phan Dinh Trac រួមទាំង ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័នមជ្ឈឹម កម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈអ្នកម្ដាយវៀតណាម ក៏ចូលរួមយ៉ាងច្រើនកុះករទៀតផង ។

ថ្លែងសុន្ទរកថានៅពិធីនេះ លេខាគណៈកម្មាធិការបក្សខេត្ត Nghe An លោក Thai Thanh Quy បានអះអាងថាជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញជាវីរភាពមួយដ៏អស្ចារ្យ ដែលឆ្លុះបញ្ចាំងពីគំរូស្នេហាជាតិ អត្តចរិតអ្នកកាន់របបកុម្មុយនីស្តដ៏ឆ្នើម សីលធម៌បដិវត្ត សុទ្ធសាធ និងជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ប្រជាជនវៀតណាមទាំងមូល។ មិនត្រឹមតែទុកឱ្យប្រទេសជាតិមានអាជីពដ៏ឆ្នើមប៉ុណ្ណោះទេលោកប្រធានហូជីមិញក៏បានបន្សល់ទុកសម្រាប់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលនូវបេតិកភ័ណ្ឌខាងព្រលឹងវិញ្ញាណដែលមិនអាចកាត់ថ្លៃបានឡើយដែលនោះជាមនោគមវិជ្ជារបស់លោកប្រធាន ហូជីមិញ។

ទិដ្ឋភាពនៅពិធីរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅខេត្ត Nghe An

លោក Thai Thanh Quy បន្ថែមទៀតថា Nghe An មានមោទនភាពជាស្រុក កំណើតរបស់លោកប្រធានហូជីមិញ ហើយទីនេះបានបង្កប់នូវប្រពៃណីបដិវត្តន៍ ដែលផ្សាភ្ជាប់ នឹងគ្រប់ជ័យជំនះរបស់ប្រទេសទាំងមូលក្នុងបុព្វហេតុណ៍កសាងនិងការពារមាតុភូមិ។ នាសព្វថ្ងៃ ខេត្ត Nghe An បានក្លាយទៅជាតំបន់គួរឲ្យកត់សម្គាល់សម្រាប់ប្រទេសវៀតណាម ក្នុងការកសាងជនបទថ្មីនិងធានាសន្តិសុខសង្គម។

ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យ Vinh ប្អូន Phan Thi Quynh Trang

ក្នុងឱកាសនេះ តំណាងឱ្យយុវជនខេត្ត Nghe An ប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យ Vinh ប្អូន Phan Thi Quynh Trang បានសម្តែងមោទនភាពចំពោះការសិក្សានិង ធ្វើតាមមនោគមវិជ្ជា សីលធម៌ និងឥរិយាបទរបស់លោកប្រធានហូជីមិញ ហើយយុវជនខេត្ត Nghe An បាននិងកំពុងព្យាយាមធ្វើត្រាប់តាមការរៀនសូត្រ ហាត់ពត់លុតដំខ្លួនដើម្បី អនុវត្តកម្មវិធីដ៏មានអត្ថន័យនិងមានលទ្ធផលជាក់ស្តែងជាច្រើនដូចជាចលនា“ យុវជនស្ម័គ្រ ចិត្តសម្រាប់សហគមន៍” “ យុវវ័យឧស្សាហ៍ការពារមាតុភូមិ” និង “យុវជនច្នៃប្រឌិត”ជាដើម។

ទិដ្ឋភាពនៅពិធីរំលឹកខួបលើកទី១៣០ទិវាកំណើតរបស់លោកប្រធានហូជីមិញ នៅខេត្ត Nghe An

គួរបញ្ជាក់ថានាពេលខាងមុខ ខេត្ត Nghe An នឹងបន្តពង្រីកសក្ដានុភាពថែមទៀតនូវ ឧត្តមភាពរបស់ខ្លួនដើម្បីធ្វើសមាហរណកម្មយ៉ាងសកម្ម និង កៀរគរប្រភពធនធាន នានា សម្រាប់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញការកែទម្រង់រដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគដើម្បីបម្រើប្រជាជននិងសហគ្រាសយ៉ាងល្អថែមទៀត ក៏ដូចជាលើកកំពស់គុណភាពក្នុងការអប់រំ បណ្ដុះបណ្ដាល បង្កើនធនធានមនុស្ស ដោយមាន គុណភាពខ្ពស់ សំដៅឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍសង្គមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamnet)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញអន្តរជាតិ៖ ការបោះឆ្នោតនៅវៀតណាមពង្រឹងមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ
ប្រធានរដ្ឋសភា៖ ព័ត៌មានបោះឆ្នោតកំពុងត្រូវបានបញ្ជូនយ៉ាងឆាប់រហ័ស ត្រឹមត្រូវ និងមានសុវត្ថិភាព
ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្រួបបង្រួមអំណាចរបស់ប្រជាជនវៀតណាម
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី១៦ ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃទី២២ ខែមីនា
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចុះផ្សាយយ៉ាងទូលំទូលាយអំពី «ការប្រារព្ធទិវាជាតិ» របស់ប្រទេសវៀតណាម