Trending now

ការពិនិត្យសុខភាពឥតគិតថ្លៃសម្រាប់ប្រជាជននៅខេត្តកណ្តាលនៃប្រទេសកម្ពុជា

15:22 | 30/09/2018 (យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ២៩ ខែកញ្ញា ក្រុមការងាររួមមានពេទ្យយោធានៃស្ថានីយ៍ការពារព្រំដែនអន្តរជាតិ Song Tien កងទ័ពការពារព្រំដែនខេត្ត An Giang បានសហការជាមួយស្រុក Phu Tan ទីរួមស្រុក Tan Chau ដើម្បីរៀបចំការពិនិត្យនិងព្យាបាលជំងឺ ចែកចាយថ្នាំឥតគិតថ្លៃនិងផ្តល់អំណោយដល់ប្រជាជននៃឃុំ ក្អមសំណ ស្រុក លើកដែក ខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

វេជ្ជបណ្ឌិតនៃកងទ័ពការពារព្រំដែន An Giang កំពុងពិនិត្យព្យបាលជំងឺសម្រាប់ប្រជាជនក្រីក្រនៅឃុំ ក្អមសំណ ស្រុក លើកដែក ខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា។

ក្រុមការងារ បានរៀបចំសកម្មភាពពិនិត្យព្យាបាលជំងឺ ចែកថ្នាំឥតគិតថ្លៃនិងជូនអំណោយសម្រាប់ប្រជាជនជាង៣០០នាក់នៅឃុំ ក្អមសំណ ស្រុកលើកដែក ខែត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។

វរៈសេនីយ៍​ឯក Huynh Van Dong អនុស្នងការការនយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បានឲ្យដឹងថា ៖ “សកម្មភាពពិនិត្យព្យាបាលជំងឺ ផ្តល់ថ្នាំឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជាត្រូវបានអនុវត្តន៍ជាប្រចាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការលើកកម្ពស់គុណភាព ការងារថែទាំសុខភាព កែលម្អលក្ខណៈសុខាភិបាល សម្រាប់ប្រជាជននៃបណ្តាឃុំជាប់ព្រំដែននៃខេត្តតាកែវនិងខេត្តកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពទាំងអស់នេះ បានរួមចំណែកជម្រុញទំនាក់ទំនងសន្តិភាព​ មិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ”៕

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម qdnd.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien