Trending now

​ចិន​នឹង​ផលិត​ម៉ាស់​១០០​ពាន់​លាន​សន្លឹក​ក្នុងឆ្នាំនេះ​សម្រាប់​ផ្គត់ផ្គង់​

09:44 | 25/05/2020

ផលិតកម្ម​ម៉ាស់​របស់​ចិន​សម្រាប់​ឆ្នាំ​២០២០​នេះ រំពឹង​កើនឡើង​ជាង​២០​ដង​លើស​ចំនួន​ម៉ាស់​សរុប​ដែល​ផលិត​ក្នុង​ឆ្នាំ​២០១៩​។ កំណើន​ដ៏​គំហុក​បែបនេះ កើតឡើង​ដើម្បី​បំពេញតម្រូវការ​សកល​បង្កឡើង​ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។

ប្រភពរូប៖ Nikkei Asian Review។

​ការស្រាវជ្រាវ​របស់​អង្គការ iiMedia ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Guangzhou ប្រទេស​ចិន រំពឹង​ផលិត​ម៉ាស់​រហូតដល់​១០២,២​ពាន់​លាន​សន្លឹក ក្នុង​ឆ្នាំ​២០២០ ដែល​ហក់​ឡើង​ជាង​២០,៥​ដង បើ​ធៀប​នឹង​តួលេខ​សរុប​កាលពី​ឆ្នាំមុន​។

​បណ្ដា​ក្រុមហ៊ុន​ក្រៅ​វិស័យនេះ បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​នេះ រួមមាន ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំ​មួយ​របស់​ប្រទេស ឈ្មោះថា BYD ដែល​ផលិត​ម៉ាស់​ជាង​៥០​លាន​សន្លឹក​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Nikkei Asian Review នៅ​ថ្ងៃទី​២៣ ខែឧសភា​។​

​ការ​ហក់​ឡើង​នេះ ត្រូវបាន​ជំរុញ​មួយផ្នែកធំ​ពី​សំណាក់​រដ្ឋាភិបាល​ចិន ដែល​បាន​លើកទឹកចិត្ត​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ចិន​នានា​ផ្គត់ផ្គង់​ម៉ាស់​ទៅកាន់​កម្មករ​រោងចក្រ ដែលជា​លក្ខខណ្ឌ​នៃ​ការបើក​ដំណើរការ​រោងចក្រ​ពួកគេ​ឡើងវិញ​។ បើតាម​របាយការណ៍​អង្គការ​ចិន iiMedia ដដែល ផលិតកម្ម​ម៉ាស់ រំពឹងថា​ធ្លាក់ចុះ​៣០​ភាគរយ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​។

​មែនទែន រដ្ឋាភិបាល​ក្រុង ប៉េកាំង ក៏បាន​បរិ​ច្ឆា​គ​ម៉ាស់​និង​បរិក្ខារ​ពេទ្យ​ផ្សេងទៀត​ជាច្រើន​ទៅកាន់​បណ្ដា​ប្រទេស​ដទៃ​។ ទង្វើ​បែបនេះ​ត្រូវបាន​ក្រុម​អ្នក​អង្កេត​ការ​ខ្លះ​មើលឃើញថា វា​គឺជា​ថ្នូរ​ដើម្បី​បន្ធូរបន្ថយ​ការរិះគន់​ពាក់ព័ន្ធ​ដែល​ប្រទេស​នេះ​បានអនុញ្ញាត​ឲ្យ​វីរុស​រាលដាល​ទូទាំង​ពិភពលោក​។

​បច្ចុប្បន្ន ជំងឺ​COVID-19​នេះ បាន​ចម្លង​មនុស្ស​ទូទាំង​ពិភពលោក​សរុប ៥,៤​លាន​ករណី និង​សម្លាប់​មនុស្ស​៣៤៤ ០៤១​នាក់​ហើយ​។ ក្នុងចំណោម​ករណី​ឆ្លង​សរុប មនុស្ស​ជាង​២,២៤​លាន​នាក់​ជាសះស្បើយ​។ នេះ​បើតាម​វេ​ប​សាយ worldometers៕

(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤