Trending now

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបន្តអំពាវនាវឱ្យសហរដ្ឋអាមេរិកអនុវត្តការព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរ

22:34 | 10/09/2018

នាថ្ងៃទី ៩ កញ្ញា មេដឹកនាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-un បានអះអាងថាព្យុងយ៉ាងកំពុងគោរពតាមការព្រមព្រៀងលុបបំបាត់នុយក្លេអ៊ែរ ដែលប្រទេសខ្លួនបានឯកភាពគ្នាជាមួយអាមេរិកក្នុងឆ្នាំនេះ ព្រមទាំងស្នើឲ្យវ៉ាស៊ីនតោនមានការប្រតិបត្តិដូច្នេះ ជាមួយនឹងការខិត្តខំប្រឹងប្រែងរបស់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំដៅអនុវត្តន៍ការព្រមព្រៀងរវាងភាគីទាំងពីរ។

មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-un

មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយ លោក Li Zhanshu ប្រ ធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេស (រដ្ឋសភា) ចិន ដែលកំពុងមានវត្តមាននៅព្យុងយ៉ាង ដើម្បីចូលរួមពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ក្នុងឱកាសរំលឹកខួបលើកទី ៧០ ទិវាបុណ្យជាតិសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ លោក Kim Jong-un បានថ្លែងទៅកាន់លោក Li Zhanshu ថា ព្យុងយ៉ាងមានក្ដីសង្ឈឹមថាវ៉ាស៊ីនតោននឹងបន្តរក្សាការសន្យាចំពោះការព្រមព្រៀងនេះផងដែរ។

វីឯខ្លួនវិញវិញ លោក Li Zhanshu បានអាះអាងសារជាថ្មីនូវការសន្យារបស់ចិន អំពីឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរ។ លោកបន្តថាចិនមានក្ដីសង្ឈឹមថាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងអាមេរិកនឹងអនុវត្តនការព្រមព្រៀងរួម ដែលទទួលបាននៅក្នុងជំនួបកំពូលទ្វេភាគី ហើយរក្សាទិសដៅសន្តិភាព និងការសន្ទនាជាវិជ្ជមាន។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិកលោក Donald Trump បានអបអរសាទរជូនចំពោះ មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong-un ដោយមិនបានបង្ហាញ មីស៊ីលឆ្លងទ្វីបដូចកាលពីលើកមុន នៅក្នុងពិធីព្យុហយាត្រាយោធាក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបុណ្យជាតិផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤