Trending now

សហរដ្ឋអាមេរិកប្តេជ្ញាបង្ការការនេសាទដែលបំផ្លាញធនធានសមុទ្រ

11:18 | 22/09/2020 (បកប្រែដោយសាមេត)

យុគសម័យ - របាយការណ៍របស់កម្លាំងការពារឆ្នេរសមុទ្រអាមេរិកបាននិយាយពាក្យយ៉ាងតានតឹងអំពីការនេសាទខុសច្បាប់និងអំពាវនាវដល់បណ្ដាប្រជាទេសដែលមានការព្រួយបារម្ភអំពីការឯកភាពគ្នាដើម្បីប្រឆាំងនឹងប្រទេសដែលមានអាកប្បកិរិយាតាមបែប “អ្នកប្រមាញ់” នៅលើសមុទ្រ។

នាវានេសាទចិនចូលក្នុងដែនទឹកខេត្ត Quang Ninh ធ្វើអាជីវកម្មខុសច្បាប់

នាថ្ងៃទី ២០ ខែកញ្ញា កាសែត The South China Morning Post បានជូនដំណឹងថា កម្លាំងការពារឆ្នេរសមុទ្រអាមេរិកបាននិយាយពាក្យយ៉ាងតានតឹងអំពីការនេសាទខុសច្បាប់និងអំពាវនាវដល់បណ្ដាប្រជាទេសដែលមានការព្រួយបារម្ភអំពីការឯកភាពគ្នាដើម្បីប្រឆាំងនឹងស្ថានភាពនេសាទខុសច្បាប់នៅក្នុងតំបន់សមុទ្រ។

របាយការណ៍ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៧ ខែកញ្ញា បានរិះគន់កងកម្លាំងនេសាទដែលមានប្រដាប់អាវុធ ដែលរដ្ឋបាលក្រុងប៉េកាំងប្រើប្រាស់ដើម្បីពង្រឹងការទាមទារអធិបតេយ្យភាពខុសច្បាប់របស់ខ្លួននៅក្នុងសមុទ្រខាងកើត។

ទីក្រុងប៉េកាំងត្រូវបានគេនិយាយថា ប្រើវិធីសាស្រ្តនាំនាវាជាច្រើនចូលទៅក្នុងដែនទឹក ជុំវិញកោះដែលមានជម្លោះ និងកំចាយអ្នកនេសាទនិងទាហានរបស់បណ្ដាប្រទេសដែលមានអធិបតេយ្យនៅសមុទ្រខាងកើត។

យោងតាមការប៉ាន់ស្មាន នាពេលបច្ចុប្បន្ននេះ ប្រទេសចិនមាននាវាប្រមាណ ១៧.០០០ គ្រឿង ដែលក្នុងនោះ នាវាជាង ១២.០០០ គ្រឿងបានប្រតិបត្តិការនៅលើដែនទឹកដែលមិនមែនជារបស់ប្រទេសចិន។

ប្រទេសចិនក៏ជាប្រទេសសំដែងអាក្រក់បំផុតផងដែរនៅក្នុងសូចនាករនេសាទខុសច្បាប់ ដោយគ្មានរាយការណ៍ និងគ្មានអនុវត្តតាមច្បាប់ (IUU) ឆ្នាំ ២០១៩ នៃគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងប្រទេស។

របាយការណ៍នេះបានបញ្ជាក់ដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ “កម្លាំងការពារឆ្នេរសមុទ្រអាមេរិកនឹងបញ្ជាក់ពីសកម្មភាពរបស់អ្នកដែលរំលោភបទប្បញ្ញត្តិនៃវិធានអន្តរជាតិ លាតត្រដាងនិងត្រូវទទួលយកការទទួលខុសត្រូវចំពោះកម្លាំងដែលជាការសម្លុតគំរាមកំហែងធ្ងន់ធ្ងរបំផុត”។

តាមនោះ កម្លាំងអនុវត្តច្បាប់ដែនសមុទ្ររបស់អាមេរិកនឹងផ្តោតយ៉ាងខ្លាំងលើអំពើរ “ប្រមាញ់” ពីព្រោះ “បណ្ដាប្រទេសដែលជាអ្នកប្រមាញ់មិនមានការទទួលខុសត្រូវ និងមិនគោរពតាមបទប្បញ្ញត្តិនេសាទ IUU ដែលបង្ខូចទ្រង់ទ្រាយទីផ្សារដោយគោលនយោបាយសេដ្ឋកិច្ចដ៏ជជើល ដែលបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យ សេរីនិងបើកចំហរ ប្រឈមនឹងសន្តិសុខនិងវិបុលភាព និងបង្កអស្ថេរភាពសម្រាប់ប្រទេសដែលកំពុងមានភាពហានិភ័យនៅទូទាំងពិភពលោក”។

“ប្រទេសប្រមាញ់កំពុងស្វែងរកវិធីពង្រីកទ្រង់ទ្រាយសកម្មភាពនៃគំរូសេដ្ឋកិច្ចនិងអភិវឌ្ឍអំណាចរបស់ខ្លួន ដោយតម្លៃគឺជាអធិបតេយ្យភាពរបស់អ្នកដទៃ”។

ចំពេលមានទំនាក់ទំនងប្រេះឆារវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង របាយការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្លាំងការពារឆ្នេរសមុទ្រអាមេរិកក្នុងការបង្កើនប្រតិបត្តិការប្រឆាំងនឹងក្រុមនាវានេសាទឆ្ងាយច្រាំងរបស់ចិន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤