Trending now

លោកស្រី Ursula von der Leyen ស្ត្រីដំបូងបំផុតដែលក្លាយជាប្រធានគណៈកម្មការអឺរ៉ុប

08:25 | 18/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅថ្ងៃទី១៦ ខែកក្កដា សភាអឺរ៉ុបបានបោះឆ្នោតគាំទ្រលោកស្រី Ursula von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុបថ្មីជំនួសលោក Jean-Claude Juncker ដែលចប់អាណត្តិ។

លោកស្រី Ursula von der Leyen ស្ត្រី​ដំបូង​បំផុត​ដែល​ក្លាយជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ដ៏​មាន​ឥទ្ធិពល​

ទីបំផុត គណៈកម្មការ​អឺរ៉ុប មាន​ប្រធាន​ជា​ស្ត្រី​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ នៅ​ថ្ងៃទី​១៦ ខែកក្កដា សភា​អឺរ៉ុប​បាន​បោះឆ្នោត​គាំទ្រ​លោកស្រី Ursula von der Leyen ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ថ្មី​ជំនួស​លោក Jean-Claude Juncker ដែល​ចប់​អាណត្តិ​។ ការជាប់ឆ្នោត​របស់​ម​ន្ត្រី​អាល្លឺម៉ង់​រូបនេះ ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​។​

សូមគូសបញ្ជាក់ថា លោកស្រី Ursula von der Leyen ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៣៨៣ ពី​សមាជិកសភា​សហភាព​អឺរ៉ុប​ទាំងអស់​ចំនួន​៧៥១ ។ ជា​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី Ursula ជា​ស្ត្រី​ទីមួយ​ដែល​កាន់កាប់​តំណែង​ដ៏​ខ្ពស់​ក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​របស់​សហភាព​អឺរ៉ុប​ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ​។ អាណត្តិ​៥​ឆ្នាំ​របស់​លោកស្រី នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ដោយ​ជំនួស​លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ ដែល​ចប់​អាណត្តិ​។​

លោកស្រី Ursula ដែលជា​ម្ដាយ​មានកូន​ចំនួន​៧​នាក់ ក៏​ជា​ស្ត្រី​មួយ​កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​អាល្លឺម៉ង់​ផងដែរ​។ លោកស្រី​ជា​រដ្ឋមន្ត្រី​កាន់តំណែង​បានយូរ​មួយ​ក្នុង​រដ្ឋាភិបាល​លោកស្រី Angela Makel។ សម្រាប់​អាណត្តិ​៥​ឆ្នាំ​ខាងមុខនេះ លោកស្រី បាន​សន្យា​ដឹកនាំ​អឺរ៉ុប​ឲ្យ​មាន​សមភាព​យេនឌ័រ ហើយ​ក្នុងចំណោម​ស្នងការ​ទទួល​កិច្ចការ​សំខាន់ៗ​របស់​សហ ភាព​អឺរ៉ុប នឹងត្រូវ​បែងចែក​ឲ្យ​ស្មើ​រវាង​បុរស និង​ស្ត្រី​។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤