Trending now

អាយុទើបតែ ៩ ឆ្នាំសោះ ក្មេងប្រុសបែលហ្ស៊ិកម្នាក់រៀនចប់បានបរិញ្ញាបត្រវិស្វកម្មអគ្គិសនី ត្រៀមចូលរៀនបណ្ឌិត

06:45 | 16/11/2019 (សរុបដោយ ស្រីព្រេជ)

យុគសម័យ - ក្មេងប្រុសមកពីបែលហ្ស៊ិកម្នាក់ត្រៀមទទួលបរិញ្ញាបត្រនៅអាយុ ៩ ឆ្នាំ។ ក្រុមគ្រួសារគ្រោងនឹងអោយក្មេងប្រុសរូបនេះ បន្តរៀនសញ្ញាប័ត្របណ្ឌិតហើយត្រៀមខ្លួនចិញ្ចឹមបំណង់ប្រាថ្នាទាំងអស់របស់គេ។

ក្មេងប្រុស Laurent Simons កាលពីឆ្នាំ ២០១៨ (រូបថតៈ CNN)

ក្មេងប្រុស​ម្នាក់នេះមានឈ្មោះថា Laurent Simons ដែលរូបគេ​ចាប់ផ្ដើម​ចូល​រៀនវិទ្យា​ល័យតាំងតែពីអាយុ៥ឆ្នាំមកម្លេះ ហើយប្រើពេលតែ២ឆ្នាំប៉ុណ្ណោះ Laurent បាន​បញ្ចប់​ថ្នាក់វិទ្យាល័យជាមួយនឹង​លទ្ធផល​ដ៏អស្ចារ្យ​។

ហើយកាលពីដើមឆ្នាំ ២០១៩​នេះ រូបគេ​ក៏សម្រេច​ចិត្ត​ចូល​រៀនថ្នាក់​សាកលវិទ្យាល័យ ដោយចាប់យកជំនាញវិស្វកម្ម​អគ្គិសនី បើទោះជាមានវ័យក្មេង​ក៏ពិតមែនតែសាស្ត្រាចារ្យ​ដែលបានបង្រៀនគេផ្ទាល់បានលើកឡើង​ថា Laurent ជាសិស្សឆ្លាត​បំផុតដែលគាត់មិនធ្លាប់បានបង្រៀនពីមុនមក។

ជាមួយនឹង​ទេពកោសល្យបូករួមនឹង​ការ​ខំប្រឹង​ផងនោះ Laurent បាន​បញ្ចប់ថ្នាក់​បរិញ្ញាបត្រ​វិស្វកម្ម​អគ្គិសនី ដែល​ជាទូរទៅមនុស្ស​ធំរៀន​យ៉ាង​ហោច​ណាស់ ៣ឆ្នាំឡើង​ទៅនោះ ដោយប្រើប្រាស់ពេល​តែមួយឆ្នាំប៉ុណ្ណោះ។

មិនត្រឹមតែ​បញ្ចប់​បាន​បរិញ្ញាបត្រ​ទាំង​វ័យក្មេង​នោះទេ Laurent ក៏អាច​នឹង​បំបែកកំណត់ត្រាពិភពលោកក្លាយ​ទៅជាអ្នកដែលចប់បរិញ្ញាបត្រ​ក្មេង​បំផុត​លើពិភពលោក៕

(សរុបដោយ ស្រីព្រេជ)

(សរុបដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤