Trending now

រូបភាពថ្នាក់ដឹកនាំកូរ៉េខាងជើង ជិះសេះសនៅក្នុងព្រិលលើភ្នំ Paekdu ដ៏ពិសិដ្ឋ

09:19 | 17/10/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងនាពេលថ្មីៗនេះ បានបង្ហោះរូបភាពរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ដែលជិះសេះពណ៌សនៅលើភ្នំ Paekdu ដ៏ពិសិដ្ឋដែលមានព្រិលធ្លាក់។

ថ្នាក់ដឹកនាំគីមជុងអ៊ុនជិះលើព្រិល (រូបថតៈ Reuters)

ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃទី ១៦ ខែតុលាថា ថ្នាក់ដឹកនាំ លោក គីមជុងអ៊ុន បានទៅទស្សនាភ្នំ Paekdu ដ៏ពិសិដ្ឋ និងជិះសេះពណ៌សនៅលើព្រិល។ KCNA ក៏បានបង្ហោះរូបថតជាច្រើនសន្លឹករបស់មេដឹកនាំកូរ៉េខាងជើងរូបនេះ នៅលើកែបសេះ។

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ជិះសះព័ណ៌សរឆ្លងកាត់ព្រិល (រូបថតៈ Reuters)

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (កូរ៉េខាងត្បូង) បានអោយដឹងថា ថ្នាក់ដឹកនាំ គីមជុងអ៊ុនបានទៅទស្សនាភ្នំ Paekdu មុនពេលប្រព្រឹត្តទៅនូវព្រឹត្តិការណ៍ការទូតនិងនយោបាយសំខាន់ៗ។ ដូច្នេះដំណើរទស្សនកិច្ចនេះ ធ្វើឱ្យមានការសង្ស័យថា នឹងមានការសម្រេចចិត្តសំខាន់ៗ ត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។

គេចាំបានថាកាលពីចុងឆ្នាំ២០១៧ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ភ្នំ Paektu តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីបទ្រង់ទ្រាយធំបំផុតរបស់ខ្លួន និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងលោក គីម ថ្លែងសារចូលឆ្នាំថ្មី ជាមួយការប្រកាសបើកទ្វារចរចាជាមួយកូរ៉េខាងត្បូង (រូបថតៈ Reuters)

ទន្ទឹមជាមួយគ្នានោះ លើសពីនេះ ថ្នាក់ដឹកនាំលោក គីមជុងអ៊ុនក៏បានទៅទស្សនាតំបន់ទេសចរណ៍ពិសេសមួយដែលកំពុងសាងសង់នៅខេត្ត Samjiiyon នៅជើងភ្នំ Paekdu។ ក្នុងដំណើរទស្សនកិច្ចនេះ លោកគីមជុងអ៊ុនបានធ្វើការថ្លែងសុន្ទរកថា ដោយរិះគន់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ព្រមទាំងអំពាវនាវឱ្យប្រជាជន កិច្ចខិតខំប្រឹងប្រែងអោយបានច្រើនថែមទៀត។

ប្រធានាធិបតីគីមជុងអ៊ុននៅខេត្ត Samjiyon (រូបថតៈ Reuters)

អមដំណើរមេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ក្នុងដំណើរទស្សនកិច្ចនេះ មានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់កូរ៉េខាងជើងជាច្រើនរូប រួមទាំងប្អូនស្រីរបស់លោកគីមជុងអ៊ុនគឺលោកស្រី គីមយូជុង ផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤