Trending now

ចិនសម្ពោធស្ពានឆ្លងសមុទ្រវែងជាងគេបំផុតលើពិភពលោកដែលតភ្ជាប់ពីហុងកុងទៅម៉ាកាវ

16:33 | 24/10/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី២៣ខែតុលា ចិនបានបើសម្ភោធជាផ្លូវការ នូវស្ពានឆ្លងសមុទ្រ ដែលមានប្រវែងវែងជាគេបង្អស់លើលោក តភ្ជាប់ ហុងកុង និង ម៉ាកាវ ដោយឆ្លងកាត់ទីក្រុងជូហៃ ក្នុងខេត្តគ័ងទុង។

រូបថតៈ vov.vn

សម្រាប់រដ្ឋាភិបាល​ចិន ស្ពាននេះ គឺជានិម្មិតរូប នៃការបើកច្រកផ្លូវសេដ្ឋកិ​ច្ចទីផ្សារសេរី ឲ្យកាន់តែទូលំទូលាយ រវាងហុងកុង ជាមួយកោះម៉ាកាវ និងខេត្តក័ងទុងរបស់ចិន។

ស្ពានដ៏វែងនេះ រួមផ្សំឡើងពីកំណាត់ស្ពាននិងផ្លូវថ្នល់ជិត៣៥គីឡូម៉ែត្រ ព្រមទាំងផ្លូវរូងក្រោមផ្ទៃសមុទ្រ​ប្រវែង​៦.៧​គីឡូម៉ែត្រ​ ដែល​ត​ភ្ជាប់​រវាងកោះសិប្បនិម្មិត ដើម្បីកុំឲ្យបង្កភាពរាំងស្ទះដល់ការធ្វើដំណើររបស់កប៉ាល់។ ស្ពាននេះ ត្រូវបានដាក់សម្ភោធជាផ្លូវការ ក្រោមអធិបតីភាព លោកស៊ី ជីនពីង អគ្គលេខាបក្ស ប្រធានរដ្ឋ​​ចិន។

រូបថតៈ http://www.freshnewsasia.com

ស្ពានឆ្លងសមុទ្រដែលមានប្រវែង វែងជាគេលើលោកនេះ ត្រូវបានចំណាយពេលសាងសង់ អស់រយៈពេល៩ឆ្នាំ ដោយចំណាយប្រាក់អស់ ជិត២ម៉ឺនលានដុល្លារ​។ ការសាងសង់ សំណង់ដ៏អស្ចារ្យនេះ ត្រូវបានទទួលការសហការ ពីក្រុមហ៊ុនវិស្វកម្មសំណង់បារាំង ឈ្មោះ Bouygues Construction៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស