Trending now

WHO បញ្ចេញរបាយការណ៍ប្រចាំថ្ងៃ ស្តីពីប្រភពដើមនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដែលមិនមែនត្រូវបានបង្កើតដោយមនុស្សឡើយ

16:31 | 25/04/2020

តាមរយៈរបាយការណ៍ប្រចាំថ្ងៃ ស្តីពីស្ថានការណ៍នៃវិបត្តិជំងឺឆ្លង COVID-19 ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ភស្តុតាងដែលមានស្រាប់ទាំងអស់បង្ហាញថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជំងឺរាតត្បាតជាសកលនេះ ពិតជាមានប្រភពដើមមកពីសត្វ មិនមែនត្រូវបានគេកែច្នៃ ឬបង្កើតឡើងដោយចេតនានោះឡើយ។

ទីស្នាក់ការកណ្តាលនៃ WHO។

អង្គការ WHO បានលើកឡើងដូច្នេះថា «ក្រុមអ្នកស្រាវជ្រាវជាច្រើនបានធ្វើការពិនិត្យមើល ទៅលើទម្រង់ហ៊្សែនរបស់វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ហើយបានឲ្យដឹងថា ដោយយោងទៅតាមលទ្ធផលវិទ្យាសាស្រ្តជាក់ស្តែង គឺវីរុសកូរ៉ូណាប្រភេទថ្មីនេះ ពុំមែនជាវីរុសបង្កើតឡើងឬកែច្នៃចេញពីក្នុងមន្ទីពិសោធន៍ឡើយ»។ បើតាមការគូសបញ្ជាក់របស់ WHO ប្រសិនវាជាវីរុសបង្កើតឡើងដោយមនុស្ស នោះរចនាសម្ព័ន្ធហ៊្សែនរបស់វាទាំងមូល នឹងបង្ហាញឲ្យឃើញពីភាពលាយឡំគ្នារវាងធាតុ ដែលអ្នកវិទ្យាសាស្រ្តធ្លាប់ស្គាល់ ប៉ុន្តែជាក់ស្តែងវាមិនយ៉ាងដូច្នោះទេ។

គួរជម្រាបថា យោងតាមអង្គការ WHO លទ្ធផលនៃការវិភាគ និងស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ទៅលើករណីឆ្លងជាច្រើននៃវីរុសនេះ ទាំងនៅក្នុងប្រទេសចិន និងជុំវិញពិភពលោកបង្ហាញឲ្យឃើញថា វីរុសកូរ៉ូណាថ្មី មានប្រភពដើមពីធម្មជាតិ ក្នុងចំណោមប្រភេទសត្វប្រចៀវ ដែលបានឆ្លងមកដល់មនុស្ស ប៉ុន្តែនៅមិនទាន់ច្បាស់ថា ជាប្រភេទណាមួយនោះឡើយ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤