Trending now

បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកជំរុញការបញ្ចប់កិច្ចព្រមព្រៀង RCEP ឲ្យបានឆាប់ៗ

13:14 | 21/08/2019 (យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - មន្ត្រីក្រសួងពាណិជ្ជកម្មថៃបានអះអាងថារដ្ឋមន្រ្តីនឹងព្យាយាមបញ្ចប់ការចរចាស្តីពីកិច្ចព្រមព្រៀង RCEP ដោយសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងជួយជំរុញកំណើនពាណិជ្ជកម្មនៅក្នុងតំបន់។

តំណាំងទាំងឡាយដែលចូលរួមក្នុងការចរចារលើកិច្ចព្រមព្រៀង RCEP លើកទី៨ នៅទីក្រុងប៉េកាំង ប្រទេសចិន (រូបថត៖ Vietnamplus.vn)

នាថ្ងៃទី ២០ ខែសីហា ប្រទេសថៃបានឲ្យដឹងថាថាមន្រ្តីនៃប្រទេសចំនួន ១៦ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (រួមទាំងប្រទេសជាសមាជិកអាស៊ានចំនួន ១០ ប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់) បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពន្លឿនការចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដោយមានក្តីសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងនេះមុនខែវិច្ឆិកាខាងមុខ ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មនិងអស្ថិរភាពសកលោកកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មចំណុះក្រសួងពាណិជ្ជកម្មថៃលោកស្រី Auramon Supthaweethum បានថ្លែងថាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី RCEP នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី១០ ខែកញ្ញានៅទីក្រុងបាងកក។

គួរឲ្យបញ្ចាក់ថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (FTA) ដែលរួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសចំនួន ៦ ទៀតដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ការចរចាស្តីពីកិច្ចព្រមព្រៀង RCEP ត្រូវបានចាប់ផ្តើមឡើងនាឆ្នាំ ២០១៣ ដោយមានគោលដៅដំបូងគឺបញ្ចប់ការចុះហត្ថលេខាមុនឆ្នាំ ២០១៥ ក៏ប៉ុន្តែ កាលបរិច្ឆេទនៃការកំណត់នេះត្រូវបានពន្យារពេលជាច្រើនដងហើយ។

ប្រសិនបើបានចុះហត្ថលេខាកិច្ចព្រមព្រៀងនេះដោយជោគជ័យ កិច្ចព្រមព្រៀងនេះនឹងត្រូវបាន រំពឹងថានឹងបង្កើតតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដែលមានចំនួនប្រជាជនប្រមាណ ៣,៥ ពាន់លាននាក់ និង ៣០% នៃផលិតផលក្នុងស្រុកសរុបនៅលើពិភពលោក​។ តួរលេខនេះគឺធំជាងច្រើនដងបើប្រៀបធៀបនឹងកិច្ចព្រមព្រៀង CPTPP ផងដែរ៕

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤