Trending now

កូរ៉េខាងត្បូង យល់ព្រមបង់ថ្លៃការពារបន្ថែមឱ្យសហរដ្ឋអាមេរិក ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលឡើងវិញ

05:51 | 08/08/2019 (យោងតាម៖ Freshnews សរុបដោយ ហេង វុធ្ធី)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាកូរ៉េខាងត្បូង បានយល់ព្រមបង់ប្រាក់បន្ថែមឱ្យសហរដ្ឋអាមេរិក ដើម្បីជួយការពារខ្លួនពីការគំរាមកំហែង ណាមួយដោយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

ទាហានអាមេរិកនិងកូរ៉ាខាងត្បូង (រូបថត៖ Freshnews)

ចាប់តំាងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦មក លោក ដូណាល់ ត្រាំ បានស្នើឱ្យសម្ព័ន្ធមិត្ត ក្នុងនោះរួមមានទាំងទីក្រុងសេអ៊ូល បង្កើនការចំណាយ លើវត្តមានកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជួយចេញថ្លៃចំណាយឱ្យកងទ័ពអាមេរិក នៅលើទឹកដីរបស់ខ្លួន។

ម្យ៉ាងវិញទៀត ក្រោមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបានយល់ព្រមជួយចេញថ្លៃចំណាយ ដល់កងទ័ពអាមេរិក ៩២៣លានដុល្លារក្នុងឆ្នាំ២០១៩ ខណៈឆ្នាំ២០១៨ មានតែ៨៣០ លានដុល្លារប៉ុណ្ណោះ។

ទាហានអាមេរិកនិងកូរ៉ាខាងត្បូង (រូបថត៖ Freshnews)

គួរបញ្ជាក់ថា កងទ័ពអាមេរិកដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង មានប្រមាណ ២៨,៥០០នាក់។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ កើតមានឡើង នៅចំពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េផ្ទុះឡើងជាថ្មី បន្ទាប់ពីទីក្រុង ព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ហើយថែមទាំងព្រមានដែរថានឹងបាញ់សាក ល្បងមីស៊ីលបន្ថែមទៀត ដើម្បីសម្ដែងការជំទាស់ទៅនឹងការធ្វើសមយុទ្ធយោធា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

(យោងតាម៖ Freshnews សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(យោងតាម៖ Freshnews សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤