Trending now

កំណត់អត្តសញ្ញាណគ្រោះថ្នាក់នៃការធ្វើយោធូបនីយកម្មនូវនាវាឆ្មាំសមុទ្ររបស់ចិន

09:52 | 23/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការរំពឹងទុកនឹងធ្វើវិសោធនកម្មច្បាប់ដើម្បីឱ្យនាវាឆ្មាំសមុទ្រចិនអាចចូលរួមជាមួយយោធា ក្នុងយុទ្ធនាការរួមប្រសិនបើមានសង្គ្រាមកើតឡើងបានបង្ហាញពីចេតនាបង្កើនតួនាទីរបស់កម្លាំងនេះ សម្រាប់ការពង្រីកសមត្ថភាពនាវាចរណ៍របស់ចិន។

នាវាឆ្មាំសមុទ្ររបស់ចិន ធ្វើសកម្មភាពខុសច្បាប់នៅប្រជុំកោះ Hoang Sa របស់ប្រទេសវៀតណាមកាលពីខែមិថុនាឆ្នាំ ២០១៤

នាថ្ងៃទី ២១ ខែមិថុនា សារព័ត៌មាន Nikkei Asian Review បានផ្សាយថា ប្រទេសចិនបានស្នើធ្វើ វិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងកម្លាំងប៉ូលីសប្រដាប់អាវុធដែលត្រូវបានអនុម័តដោយគណៈកម្មាធិការអចិន្រ្តៃយ៍នៃតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន(រដ្ឋសភា)។

នេះជាលើកដំបូងហើយដែលច្បាប់នេះត្រូវបានធ្វើវិសោធនកម្មក្នុងរយៈពេល ១១ ឆ្នាំកន្លងមក។ យោង តាមសារព័ត៌មាន Nikkei Asian Review បានឲ្យដឹង ថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងកងកំលាំង ទាំងពីរនេះថ្នាក់ដឹកនាំចិនចង់កសាងបណ្តាញការពារការទំនាក់ទំនងដែលអាចគ្រប់គ្រងគ្រប់បញ្ហាឲ្យបានយ៉ាងល្អចាប់ពីការយាមល្បាតតាមសមុទ្ររហូតដល់ប្រតិបត្តិការយោធា។ នេះត្រូវបានគេគិតថាមានគោល បំណងដើម្បីពង្រីកសមត្ថភាពយោធានៅក្នុងតំបន់និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកដើម្បីគ្រប់គ្រងនៅសមុទ្រផងដែរ។ ច្បាប់អនុញ្ញាតឱ្យយោធានិងសមុទ្រចូលរួមជាមួយគ្នាប្រសិនបើមេដឹក នាំសំរេចថាមានស្ថានភាពសង្គ្រាមនៅសមុទ្រកើនមានឡើង។

ក្រុមអ្នកសង្កេតការណ៍ជឿជាក់ថាតាមរយៈការសម្របសម្រួលរវាងកងកំលាំងទាំងពីរប្រទេសចិនកំពុងព្យាយាមបង្កើតបណ្តាញគ្មានថ្នេរក្នុងការដោះស្រាយរាល់អ្វីៗចាប់ពីការយាមល្បាតតាមសមុទ្ររហូតដល់ធ្វើប្រតិបត្តិការយោធាជាពិសេសនៅតាមសមុទ្រផងដែរ។ ប្រទេសចិនកំពុងប្រើនាវាឆ្មាំសមុទ្រជាមួយកងជីវពលយោធាក្លែងធ្វើជានាវានេសាទសម្រាប់យុទ្ធសាស្ត្រ“ តំបន់ពណ៌ប្រផេះ” ដែលមានគោលបំណងសំដៅទៅភាគីផ្សេងទៀតនៅសមុទ្រខាងកើត។

នាពេលថ្មីៗនេះត្រូវថ្ងៃទី ៦ ខែមេសា នាវានេសាទមានផ្លាកលេខ QNg ៩០៦១៧ TS និងប្រជានេសាទវៀតណាម ៨ នាក់ដែលកំពុងប្រតិបត្តិការជាធម្មតានៅក្នុងដែនសមុទ្រនៃប្រជុំកោះ Hoang Sa (Paracel Island) របស់វៀតណាម ត្រូវបានរារាំងនិងបុកឲ្យលិចដោយនាវាឆ្មាំសមុទ្រចិន។ ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថាអំពើបុកឲ្យលិចនាវានេសាទនៅ Quang Ngai ប្រទេសចិនបានរំលោភបំពានលើ អធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa ដែលបណ្តាលឱ្យការខូចខាត ទ្រព្យសម្បត្តិ ព្រមទាំងគំរាមកំហែងដល់សុវត្ថិភាពអាយុជីវិតនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជានេសាទវៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤