Trending now

ផ្ទុះការបាញ់ប្រហារនៅតំបន់ Bakersfield រដ្ឋ California នៃសហរដ្ឋអាមេរិក បង្កឲ្យមនុស្ស០៥នាក់ត្រូវស្លាប់

10:59 | 14/09/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - ខ្មាន់កាំភ្លើងដែលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើការបាញ់ប្រហារទៅលើមនុស្ស ០៥នាក់ នៅតំបន់ Bakersfield នៃភាគកណ្តាលរដ្ឋ California សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ប្រធានប៉ូលីស Donny Youngblood បានឆ្លើយសម្ភាសន៍ចំពោះហេតុការណ៍នេះ (រូបថតៈ Bakersfield Californian )

តាមការដកស្រង់សម្តីពីសមត្ថកិច្ចនៃតំបន់ខាងលើនេះឲ្យដឹងថា វាគឺករណីបាញ់​ប្រហារដ៏មិនធម្មតាមួយ ដែលកម្រកើតមានខ្លាំងនៅក្នុងរដ្ឋភាគនិរតី នៃសហរដ្ឋអាមេរិក​មួយនេះ ខណៈខ្មាន់កាំភ្លើងតែម្នាក់បានបាញ់សម្លាប់មនុស្ស រហូតដល់ទៅ០៥នាក់​ក្នុងពេលតែមួយនេះបែបនេះ។ ដូច្នេះអាជ្ញាធរបានចាត់ព្រឹត្តិការណ៍នៅល្ងាចថ្ងៃពុធ (ពេលវេលានៅអាមេ រិក) គឺជាករណីបាញ់ប្រហារយ៉ាងកម្រោល។

នគរបាលការពារកន្លែងបាញ់ប្រហារ (រូបថតៈ Bakersfield Californian)

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើង​ខាងលើនេះ គឺបានបាញ់សម្លាប់ខ្លួនឯង នៅពីមុខ​សមត្ថកិច្ច​បន្ទាប់ពីរូបគេបានបង្ក​ការបាញ់ប្រហារ​ នៅវេលា​ម៉ោង ៥៖២០នាទីល្ងាចថ្ងៃពុធ។ សាក្សីដែលបាន​ឃើញហេតុការណ៍នេះ​បានរៀបរាប់ថា ពីដំបូងឡើង​ខ្មាន់​កាំភ្លើងបាន​សុំរថយន្តដឹក​ទំនិញមួយ​ ធ្វើដំណើរ​ដោយសារ រួចនៅពេល​រថយន្តនោះ​ឈប់ពីមុខអគារ​ក្រុមហ៊ុនមួយ ខ្មាន់កាំភ្លើងក៏បាន​ចេញមកធ្វើ​ការបាញ់​រះ​ជាបន្តបន្ទាប់ រហូតបង្កឲ្យ​មនុស្ស ០៥នាក់ស្លាប់ ទើបធ្វើអត្តឃាតខ្លួន​ឯងជា​ក្រោយ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤