Trending now

ប្រធានាធិបតីកូរ៉រខាងត្បូងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង៖ សញ្ញាចាប់ផ្តើមគួរឲ្យកត់សម្គាល់

13:48 | 18/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ធ្វើដំណើរតាមយន្តហោះទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារទី១៨ខែកញ្ញា សម្រាប់កិច្ចប្រជុំកំពូលលើកទី៣របស់លោកជាមួយ លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង

មិនត្រឹមតែជាការចាប់ដៃប្រវត្តិសាស្ត្ររវាងរដ្ឋធានីព្យុងយ៉ាងប៉ុណ្ណោះទេ ថ្នាក់ដឹកនាំទាំងពីរនាក់ថែមទាំងឱបគ្នាដោយភាតរភាពនិងស្នាមញញឹមយ៉ាងកក់ក្តៅទៀតផង (រូបថតៈ KBS/Reuters TV)

នាព្រឹកថ្ងៃទី១៨ខែកញ្ញា មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong Un និង​ភរិយាបានអញ្ជើញ​ទទួលបដិសណ្ឋារកិច្ច​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae –in និង​ភរិយានៅ​ព្រលានយន្តហោះ​រដ្ឋធានី​ព្យុងយ៉ាង​។ លោក Moon បានធ្វើ​ដំណើរ​តាមរយៈ​យន្តហោះ​ដោយផ្ទាល់​ពី​ទីក្រុង​សេ​អ៊ូ​ល​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ចូលរួម​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​៣​រវាង​លោក Moon និង​លោក Kim ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​នោះ​។​

នេះជាដំណើរទស្សនកិច្ចដើមដំបូងក្នុងអំឡុងពេលជាង១ទសវត្សកន្លងទៅរបស់ប្រធានាធិបតីកូរ៉េខាងមួយរូបមកកាន់កូរ៉េខាងជើង។ ក្នុងដំណើរទស្សនកិច្ចអូសបន្លយក្នុងរយៈពេល៣ថ្ងៃនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង អមដំណើរ​ដោយ​ប្រតិភូ​ជាច្រើន​មាន​អ្នកនយោ បាយ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ពាណិជ្ជករ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង និង​តារាចម្រៀង​ផង​។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីលោក Moon Jae-in នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី៣ក្នុងឆ្នាំ២០១៨នេះ។ ក្នុងជំនួបកំពូលលើកទី១ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងកូរ៉េខាងជើងសុទ្ធតែសម្តែងនូវការប្តេជ្ញាបញ្ជប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េ។ ជំនួបកំពូលអន្តរកូរ៉េលើកនេះ មានសារៈសំខាន់ដើម្បីកំណត់ថា តើមានលទ្ធភាពកើតមានឡើងជំនួបរវាងលោក Kim ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដូចការរំពឹងទុកដែរឬទេ ក៏ដូចជាការគោរពរបស់កូរ៉េខាងជើងក្នុងការអនុវត្តដំណើរការគ្មាននុយគ្លេអ៊ែរយ៉ាងដូចម៉្តេចឡើយ។

ទិដ្ឋភាពនៃពិធីទទួលប្រធានាធិបតីកួរ៉េខាងត្បូងនិងភរិយា

តាមគម្រោង នៅ​ថ្ងៃទី​១៨​ខែកញ្ញា បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច ថ្នាក់ដឹកនាំ​កូរ៉េខាងត្បូង​និង​មេដឹកនាំ​កូរ៉េខាងជើង​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយគ្នា ហើយ​ក្រោយ​ជំនួប​កំពូល​នៅវេលា​ព្រលប់​អ្នក​ទាំងពីរ​នឹង​ទៅ​ទស្សនា​កម្មវិធី​វិចិត្រសិល្បៈ​ពិសេស​មួយ​។​

​នៅ​ថ្ងៃទី​១៩​កញ្ញា ថ្នាក់ដឹកនាំ​កូរ៉េ​ទាំងពីរ​បន្ត​ជំនួប​នៅពេល​ព្រឹក ក្រោយ​ពិសា​អាហារ​ថ្ងៃត្រង់​នៅ​ភោជនីយដ្ឋាន​ Okryugwan នឹង​ទៅ​ទស្សនកិច្ច​មូលដ្ឋាន​សំខាន់​មួយចំនួន​នា​រដ្ឋធានី​ព្យុងយ៉ាង​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Moon និយាយ​មុន​ចាក​ចេញពី​កូរ៉េខាងត្បូង​ថា ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​របស់លោក នឹង​ទទួលជោគជ័យ បើសិន​អាចជួយ​ឲ្យ​កិច្ចសន្ទនា​រវាង​អាម​រិ​ក និង​កូរ៉េខាងជើង​ចាប់ផ្ដើម​ឡើង​វិញ​”៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស