Trending now

ជប៉ុនរំលឹកខួបលើកទី៧៣នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

20:25 | 09/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី៩ខែសីហា ទីក្រុង Nagasaki នៃប្រទេសជប៉ុន បានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី ៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់ អគ្គលេខាធិការរបស់អង្គការសហប្រជាតិ លោក Antonio Guterres ។

(ប្រភពរូបថត៖ freshnewsasia.com)

តាមរយៈការចូលរួម​ពិធីរំលឹកខួបខាង​លើនេះ លោក Guterres បាន​ក្លាយជា​អគ្គលេខាធិការ​​ដំបូងបំផុត ដែល​​កំពុង​កាន់តំណែង​របស់​អង្គ​ការ​​សហប្រជាជាតិ បានមកចូលរួម​​ព្រឹត្តិការណ៍ដែលតែងតែ​ប្រារព្ធឡើងជារៀង​រាល់ឆ្នាំ ជាមួយ​សេចក្តីប្រកាស​អំពាវនាវ​ឲ្យ​ដល់​​បណ្តា​ថ្នាក់ដឹកនាំ​លើពិភពលោក លុបបាត់​ចោលនូវអាវុធ​នុយក្លេអ៊ែរ។

កាលពីវេលា​ម៉ោង ១១៖០២នាទី​ព្រឹកថ្ងៃ៩សីហា (ម៉ោងក្នុងតំបន់) អ្នកចូលរួមទាំងអស់​បានធ្វើការស្មឹងស្មាត ខណៈដែលវេលា​​ម៉ោង​នេះ​​ គឺជាពេលដែលយន្តហោះ​ទម្លាក់គ្រាប់អាមេរិក B-29 បានទម្លាក់​គ្រាប់បែក​បរមាណូ​មួយគ្រាប់​ឈ្មោះ Fat Man ទៅលើ​ក្រុង​​ណាហ្គាសាគី ដែលបាន​ផ្តាច់ជីវិត​​មនុស្ស​ប្រមាណ ៧៤,០០០នាក់ កាលពីឆ្នាំ១៩៤៥៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤