Trending now

ជប៉ុននិងអូស្ត្រាលីមានការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត

22:27 | 22/05/2018 (ដោយ ហ្វាង អាញ)

យុគសម័យ - មានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ១ គ្រឿង ដែលមានលទ្ធភាពផ្ទុក ក្បាលនុយក្លេអ៊ែរ H-6K របស់ចិន បានចុះចតនៅលើប្រជុំកោះ Hoang Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាម។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop

រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Itunori Onodera បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះព័ត៌មានដែលបានឲ្យដឹងថា៖ មានយន្តហោះទម្លាក់គ្រាប់បែកមួយចំនួនរបស់ចិនបានចុះចតនៅព្រលានយន្តហោះនៅសមុទ្រខាងកើតជាលើកដំបូង។ ទូរទស្សន៍ NHK នាថ្ងៃទី ២២ ឧសភា បានជូនដំណឹងបានឲ្យដឹងថា៖ លោក Onodera បានទទួលស្គាល់ថា៖ នាពេលថ្មីៗនេះ ចិនបានជំរុញសកម្មភាពកសាងមូលដ្ឋានយោធា ព្រមទាំងបង្កើនសកម្មភាពនៅលើសមុទ្រខាងកើត។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop បានប្រឆាំងជំទាស់សកម្មភាពយោធារបស់ចិននៅសមុទ្រខាងកើត បន្ទាប់ពីមានព័ត៌មាន ដែលបានចាត់ទុកថា៖ មានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ១ គ្រឿង ដែលមានលទ្ធភាពផ្ទុក ក្បាលនុយក្លេអ៊ែរ H-6K របស់ចិន បានចុះចតនៅលើប្រជុំកោះ Hoang Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាម។ នៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ និងអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G20) ដែលបានប្រព្រឹត្តិទៅនៅ ទីក្រុង Buenos Aires (អាហ្សង់ទីន) នាថ្ងៃទី ២១ ឧសភានោះ លោកស្រី Bishop បានជួបពិភាក្សាការងារជាមួយសមភាគីចិន លោក Wang Yi។ នៅក្នុងជំនួបនេះ លោកស្ដី Bishop បានលើកច្បាស់ថា៖ "ជំហររបស់អូស្រ្តាលីគឺច្បាស់លាស់និងមោះមុតណាស់។ ការព្រួយបារម្ភរបស់យើងខ្ញុំអំពីសកម្មភាពយោធានៅតំបន់មានជំលោះនៅសមុទ្រខាងកើតគឺជាប្រធានបទនៃកិច្ចពិភាក្សាជាច្រើន ហើយក៏ជាប្រធានបទក្នុងថ្ងៃនេះដែរ"។

ក្រៅពីនេះ លោកស្រី Bishop ក៏បានពិភាក្សាអំពីបញ្ហាសមុទ្រខាងកើតជាមួយអាមេរិកនៅក្នុងសន្និសីទ G 20 ផងដែរ៕

(ដោយ ហ្វាង អាញ)

(ដោយ ហ្វាង អាញ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤