Trending now

ចិន​លាតត្រដាង​គម្រោង​រថភ្លើង​លឿន​បំផុត

17:31 | 30/05/2019 (ប្រភព៖kohsantepheapdaily.com.kh)

ថ្មី​ៗ​នេះ​ចិន​បាន​លាតត្រដាង​គម្រោង​រថភ្លើង​លឿន​បំផុត ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​ដល់​ទៅ​៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ គម្រោង​រថភ្លើង​ម៉ា​ញ៉េ​ទិ​ក​នោះ ត្រូវ​បាន​លាតត្រដាង​ដោយ​ក្រុមហ៊ុន​រដ្ឋ​CRRC ដែល​អាច​ផលិត​ចាប់ពី​ឆ្នាំ​២០២១​ទៅ​។

ចិន​លាតត្រដាង​គម្រោង​រថភ្លើង​លឿន​បំផុត

នោះ​ជា​គម្រោង​បង្កើត​រថភ្លើង​ជំនាន់​ថ្មី​ដែល​លឿន​បំផុត​។ ការ​ចំណាយពេល​កាន់តែ​តិច​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នឹង​ក្លាយទៅជា​ការ​ពិត​។ ក្រុមហ៊ុន​រដ្ឋ​នោះ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​នៃ​វត្ថុ​ធាតុ​ម៉ា​ញ៉េ​ទិ​ក សម្រាប់​ផលិត​រថភ្លើង​មហា​លឿន​នោះ​។

ការ​ប្រកួតប្រជែង​គ្នា​មាន​ខ្លាំង​បំផុត​រវាង​ចិន​និង​ជប៉ុន ក្នុង​ការ​ផលិត​រថភ្លើង​លឿន​។ ប្រទេស​ទាំង​២​ម្ខាង​ៗ​សុទ្ធតែ​ប្រកួតប្រជែង​គ្នា សម្រាប់​បច្ចេកវិទ្យា​ដែល​ប្រសើរ​បំផុត​។ ជប៉ុន​សម្រាប់​ពេល​នេះ​ជា​អ្នកមាន​បច្ចេក​វិទ្យា​រថភ្លើង​លឿន​ប្រសើរ​ជាងគេ​បំផុត ដែល​អាច​ទទួល​អ្នកដំណើរ​។

ក្នុង​ឆ្នាំ​២០១៥​បណ្ដា​វិស្វករ​នៃ​រថភ្លើង​​លឿន​ MAGLEV ធ្លាប់​ប្រកាស​ពី​ការ​សម្រេច​បាន​ល្បឿន​រថភ្លើង​មួយ ដែល​អាច​រត់​បាន​ជាង​៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្នុង​រយៈពេល​១១​វិនាទី​ក្រោយ​ការ​ចេញដំណើរ​។ រថភ្លើង​លឿន​មុន​អាច​រត់​បាន​ល្បឿន​៥៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ក្រោយ​ចេញដំណើរ​១៩​វិនាទី​៕

(ប្រភព៖kohsantepheapdaily.com.kh)

(ប្រភព៖kohsantepheapdaily.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស