Trending now

កូរ៉េខាងជើងដង្ហែក្បួនយោធាអបអរសាទរខួប ៧០ឆ្នាំ ដោយគ្មានមីស៊ីលនុយក្លេអ៊ែរ

22:26 | 09/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិធី​ដង្ហែ​ក្បួន​នេះ​មាន​ការ​ដាក់​បង្ហាញ​រថពាសដែក​ កាំជ្រួញ​មីស៊ីល​និងទាហាន​ម៉ារីន​ជាច្រើន​មក​ពី​គ្រប់វិស័យ​យោធា​ទាំងអស់។

ទោះ​យ៉ាង​ណា​ក៏​ដោយ ក្បួន​ដង្ហែ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​រលូន និង​មាន​ការ​សរសេរ​ពាក្យ​ស្លោក​មួយ​ចំនួន​ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ព្រម​ទាំង​ជីវភាព​របស់​ប្រជាជន​កូរ៉េខាងជើង​ផង​ដែរ (រូបថតៈ news.sabay.com.kh)

ថ្នាក់ដឹកនាំ​កូរ៉េ​ខាងជើង​នៅ​ថ្ងៃអាទិត្យ ទី៩ខែកញ្ញា​នេះ បាន​ដឹកនាំ​ក្បួនដង្ហែ​យោធា​ដ៏​ធំ​មួយ​នៅក្នុង​ការអបអរសាទរ​ខួប​លើក​ទី៧០​នៃ​ការ​បង្កើត​កូរ៉េខាងជើង។ លោក Kim Jong Un មិន​បាន​ថ្លែង​សុន្ទរក​ទៅ​កាន់​ហ្វូង​មនុស្ស​ ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​ទីលាន​មាន​ឈ្មោះ​ថា Kim Il Sung Square ទេ។ ពិធី​ដង្ហែ​ក្បួន​នេះ​មាន​ការ​ដាក់​បង្ហាញ​រថពាសដែក​ កាំជ្រួញ​មីស៊ីល​និងទាហាន​ម៉ារីន​ជាច្រើន​មក​ពី​គ្រប់វិស័យ​យោធា​ទាំងអស់។

រូបថតៈ news.sabay.com.kh

ការប្រារព្ធពិធី​ក្នុងឆ្នាំ​នេះ​មិន​បាន​បង្ហាញ​ពី​កាំជ្រួញ​មីស៊ីល​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​បំផុត​របស់ប្រទេសកូរ៉េខាងជើងមួយ​នេះ​ទេ។ ផ្ទុយទៅវិញ​ពិធីបុណ្យ​ក្នុងឆ្នាំ​នេះ​បាន​បញ្ជាក់​អំពី​ការផ្តោត​លើ​យុទ្ធសាស្រ្ត​ពង្រឹង​ផ្នែកសេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ជំនួស​វិញ។ ការ​ដង្ហែ​ក្បួន​យោធា​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំ​ពេល​សំខាន់​សម្រាប់​កូរ៉េខាងជើង។

រូបថតៈ news.sabay.com.kh

កូរ៉េខាងជើង​កំពុង​ព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​សហរដ្ឋអាមេរិក​ បន្ទាប់​ជំនួបកំពូល​ជា​ប្រវត្តិសាស្រ្ត​រវាងលោក Kim​ Jong Un និង​លោកប្រធានាធិបតី Donald Trump កាល​ពី​ខែមិថុនាឆ្នាំនេះ​នៅ​ប្រទេសសិង្ហបុរី

រូបថតៈ vov

ថ្នាក់ដឹកនាំ​ទាំងពីរ​ចង់​បង្កើតកិច្ចព្រមព្រៀងនានា​ឲ្យ​បាន​នៅ​មុន​ចាប់ផ្តើម​កិច្ចចរចា​​ថ្មី។ រដ្ឋាភិ បាល​ក្រុងវ៉ាស៊ីនតោន​ចង់​ឲ្យ​កូរ៉េខាងជើង​ប្តេជ្ញា​ថា​ នឹង​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ ខណៈរដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​ទាមទារ​ការធានា​អះអាង​ផ្នែកសន្តិសុខ​ និង​សម្បទាន​ផ្សេងៗទៀត​ពី​សហរដ្ឋអាមេរិក​មុន​នឹង​ការបំផ្លាញ​ទីតាំង​ស្តុក​នុយក្លេអ៊ែរ​របស់ខ្លួន៕



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤