Trending now

AMM 53៖ ជប៉ុនសន្យាចំណាយទឹកប្រាក់ចំនួន ១ លានដុល្លារដើម្បីជួយឧបត្ថម្ភដល់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

11:36 | 10/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi កាលពីថ្ងៃទី ៩ ខែកញ្ញា បានសន្យាចំណាយថវិកាចំនួន ១ លានដុល្លារអាមេរិក សម្រាប់មូលនិធិថ្មីមួយដើម្បីគាំទ្រដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងការអភិវឌ្ឍវ៉ាក់សាំង។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Toshimitsu Motegi

យោងតាមក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ក្នុងកិច្ចប្រជុំតាមអ៊ិនធរណេតជាមួយសមភាគីនៃប្រទេសជាសមាជិកអាស៊ានទាំង ១០ គឺចិននិងកូរ៉េខាងត្បូង (អាស៊ានបូក ៣) រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi បានសង្កត់ធ្ងន់ថាប្រទេសជប៉ុននឹងផ្តល់ដល់ប្រទេសសមាជិកអាស៊ានទាំងនោះនូវគ្រឿងបរិក្ខាពេទ្យនិងផ្តល់ប្រាក់កម្ចីបន្ទាន់ជាសាច់ប្រាក់យ៉េន ដើម្បីជួយឧបត្ថម្ភដល់ប្រទេសទាំងនេះឱ្យងើបឡើងវិញនូវសេដ្ឋកិច្ចរបស់ពួកគេក្រោយពីវិបត្តិជំងឺរាតត្បាតដ៏កាចសាហាវនេះ។ មន្រ្តីក្រសួងការបរទេសជប៉ុនក៏បាននិយាយថាប្រទេសចិននិងកូរ៉េខាងត្បូងក៏បានសន្យា ផ្តល់មូលនិធិដែលបច្ចុប្បន្នមានទឹកប្រាក់សរុប ២,៣ លានដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតផងដែរ។ លើសពីនេះទៀត លោករដ្ឋមន្រ្តីក្រសួងការបរទេស Motegi ក៏បានសន្យាថានឹងខិតខំឆ្ពោះទៅរកការបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការស្រាវជ្រាវជំងឺឆ្លងប្រភេទថ្មី ដែលកំពុងកើតមាននិងសម្រាប់ករណីសុខាភិបាលបន្ទាន់ ដើម្បីជួយឲ្យប្រទេសក្នុងតំបន់អាចការពារប្រជាជនពីការគំរាមកំហែងនៃជំងឺរាតត្បាតក្នុងរយៈពេលវែងផងដែរ។ ទីភ្នាក់ងារនេះត្រូវបានឧបត្ថម្ភដោយប្រទេសជប៉ុននិងត្រូវបានស្នើឡើងជាលើកដំបូងដោយនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូន នៅក្នុងសន្និសីទជាន់ខ្ពស់តាមរយៈវីដេអូរវាងអាស៊ានជាមួយចិនកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងខែមេសាកន្លងមកនេះ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤