Trending now

សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រជាតិអំពីសមភាពយេនឌ័រដំណាក់កាល២០២១-២០៣០

15:36 | 25/03/2021 ប្រែសម្រួលដោយ ហេង វុធ្ធី

យុគសម័យ - លើវិស័យសេដ្ឋកិច្ច ពលកម្ម បង្កើនអត្តាពលការិនីធ្វើការងារ ឈ្នួលឡើង៥០%នៃឆ្នាំ២០២៥និង៦០%នៃឆ្នាំ២០៣០; កាត់បន្ថយសមាមាត្រពលការិនីធ្វើ ការនៅក្នុងតំបន់ឧស្សាហកម្មក្នុងចំណោមពលការិនីមានការងារធ្វើសរុប នៅក្រោម ៣០% នាឆ្នាំ២០២៥ និងក្រោម២៥%នាឆ្នាំ២០៣០; អត្រានាយិការ/ម្ចាស់អាជីវកម្មនិង សហករណ៍ជាស្ត្រី សម្រេចបានយ៉ាងហោចណាស់ ២៧% នាឆ្នាំ២០២៥ និង៣០% នាឆ្នាំ២០៣០។

វៀតណាម៖ សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រជាតិអំពីសមភាពយេនឌ័រដំណាក់កាល២០២១-២០៣០

ដោយឈរលើមូលដ្ឋាននៃការស្នងបន្តយុទ្ធសាស្ត្រជាតិស្ដីពីសមភាពយេនឌ័រ ដំណាក់កាល២០១១-២០២០ ហើយបន្តអនុវត្តគោលជំហររបស់បក្ស រដ្ឋស្ដីពីការអនុវត្ត គោលដៅសមភាពយេនឌ័រ រួមចំណែកសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយ និរន្តរភាពដល់ឆ្នាំ២០៣០នោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដី សម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រជាតិអំពីសមភាពយេនឌ័រដំណាក់កាល២០២១-២០៣០។

យុទ្ធសាស្ត្របានដាក់ចេញគោលដៅជាក់លាក់មួយចំនួន។ លើវិស័យ នយោបាយ ដល់ឆ្នាំ២០២៥ ស្ថាប័នអភិបាលកិច្ចរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ ជាន់ថ្នាក់ចំនួន៦០% នឹងមានថ្នាក់ដឹកនាំស្នូលគឺស្ត្រី ហើយដល់ឆ្នាំ២០៣០ អត្តានេះ សម្រេចបាន ៧៥%។ លើវិស័យសេដ្ឋកិច្ច ពលកម្ម បង្កើនអត្តាពលការិនីធ្វើការងារ ឈ្នួលឡើង៥០%នៃឆ្នាំ២០២៥និង៦០%នៃឆ្នាំ២០៣០; កាត់បន្ថយសមាមាត្រពលការិនីធ្វើ ការនៅក្នុងតំបន់ឧស្សាហកម្មក្នុងចំណោមពលការិនីមានការងារធ្វើសរុប នៅក្រោម ៣០% នាឆ្នាំ២០២៥ និងក្រោម២៥%នាឆ្នាំ២០៣០; អត្រានាយិការ/ម្ចាស់អាជីវកម្មនិង សហករណ៍ជាស្ត្រី សម្រេចបានយ៉ាងហោចណាស់ ២៧% នាឆ្នាំ២០២៥ និង៣០% នាឆ្នាំ២០៣០។ ចំណែកលើវិស័យអប់រំ ខ្លឹមសារអំពីយេនឌ័រ សមភាពយេនឌ័រ ត្រូវបាន នាំចូលក្នុងកម្មវិធីបង្រៀននៅក្នុងប្រព័ន្ធអប់រំជាសកល ចាប់តាំងពីឆ្នាំ២០២៥តទៅ។

ដើម្បីសំរេចបានគោលដៅខាងលើនេះភារកិច្ចនិងដំណោះស្រាយចំបងនៃយុទ្ធសាស្ត្រគឺពង្រឹងការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ការទទួលខុសត្រូវគ្រប់គ្រងរបស់រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ក្នុងការលើកកម្ពស់ការយល់ដឹងការអនុវត្តនិងបញ្ចប់ការកែលម្អស្ថាប័នលើសមភាពយេនឌ័រ។ លើកកម្ពស់តួនាទីនិងការទទួលខុសត្រូវរបស់អ្នកដឹកនាំក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីសមភាពយេនឌ័រ។
លើសពីនេះទៀតការធ្វើឱ្យល្អឥតខ្ចោះនូវប្រព័ន្ធគោលនយោបាយនិងច្បាប់ដើម្បីធានានូវគោលការណ៍សមភាពយេនឌ័រនៅក្នុងវិស័យពាក់ព័ន្ធ។ ដើម្បីបញ្ចូលមាតិកាសមភាពយេនឌ័រទៅក្នុងការបង្កើតគោលនយោបាយនិងច្បាប់និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយុទ្ធសាស្រ្តនិងផែនការ៕

(ប្រភពព័ត៌មាន: thoidai.com.vn)

ប្រែសម្រួលដោយ ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤