Trending now

សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម បន្ទាប់ពីរយៈពេល ២៥ ឆ្នាំ

09:54 | 11/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ក្រសួងការបរទេសអាមេរិកបានវាយតម្លៃថា កិច្ច សហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិកនិងវៀតណាម មាន ការរីកចម្រើនគួរឱ្យចាប់អារម្មណ៍។ ភាគីទាំងពីរបាន សម្របសម្រួលគ្នាលើគ្រប់វិស័យ ដូចជា ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ ការអប់រំ…

ការផលិតរថយន្តផលិតនៅរោងចក្ររបស់ក្រុមហ៊ុន Ford វៀតណាម (សម្ព័ន្ធអាជីវកម្មរវាងក្រុមហ៊ុន Ford គ្រុបនៃ​សហរដ្ឋអាមេរិក​និងក្រុមហ៊ុន Diesel Song Cong)។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM ៥៣) និងកិច្ចប្រជុំពាក់ព័ន្ធ និងឱកាសអបអរសាទរ ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងវៀតណាម - អាមេរិក នាថ្ងៃទី ៩ ខែកញ្ញា ក្រសួងការបរទេសអាមេរិកបាន​បង្ហោះសារ​អបអរសាទរចំពោះកិច្ចប្រជុំនេះបានរៀបចំប្រកបដោយជោគជ័យ​ ព្រមទាំង​ បានពិនិត្យមើល​សមិទ្ធិផល​លេចធ្លោ​ក្នុងកិច្ច​សហប្រតិបត្តិការ​​ជាមួយ​វៀតណាម​។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានវាយតម្លៃថា កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ភាគីទាំងពីរបានសម្របសម្រួលគ្នា​លើគ្រប់វិស័យ​​ ដូចជា​ ពាណិជ្ជកម្ម​ ការអភិវឌ្ឍន៍​ ការអប់រំ ថែទាំ​សុខភាព ​​ថាមពលនិងសន្តិសុខ។ ឥឡូវនេះ​ ប្រទេសទាំងពីរ​គឺជា​ដៃគូ​ដែលមានទំនុកទុកចិត្តទៅវិញទៅមក ដោយ​មាន​ទំនាក់ទំនង​មិត្តភាពនិងផ្អែកលើការគោរពគ្នាទៅវិញទៅមក។

ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស កិច្ចសហប្រតិបត្តិការ​អប់រំ​រវាងវៀតណាមនិងសហរដ្ឋអាមេរិក​បានជួយជំរុញ​ការ​បង្កើតមហាវិទ្យាល័យ Fulbright នៅវៀតណាម។ នេះគឺជា​មហាវិទ្យាល័យ​ដំបូង​ដែល​ចងសម្ព័ន្ធជាមួយ​សហរដ្ឋ​អាមេរិក​​នៅប្រទេសវៀតណាម។ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា និស្សិតវៀតណាមជិត ៣០.០០០ នាក់កំពុងសិក្សា​នៅ​ក្នុងប្រទេសនេះ។ បច្ចុប្បន្ននេះ ​ប្រទេសវៀតណាម​ជាប់ចំណាត់​ថ្នាក់​លេខ ៦ ក្នុងបណ្តាប្រទេសដែលមាន​និស្សិតអន្តរជាតិ​ច្រើនជាងគេ​នៅសហរដ្ឋអាមេរិក ដោយបានចូលរួមវិភាគ​ទានជិត ១ ពាន់​លានដុល្លារដល់សេដ្ឋកិច្ចអាមេរិក ហើយក៏នាំមកនូវ​វិភាគទាន​ដ៏មានតម្លៃសម្រាប់​ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខ វៀតណាមនិងអាមេរិក​បានចែករំលែកចក្ខុវិស័យយុទ្ធសាស្ត្រនូវសន្តិភាព ស្ថិរភាព​និងសណ្តាប់ធ្នាប់​ផ្អែកលើច្បាប់។ ភាគីទាំងពីរបាន​សហការ​គ្នាក្នុងការងារមួយចំនួន ដូចជា​ការថែរក្សាសន្តិភាព​ជំនួយមនុស្សធម៌ / ការឆ្លើយតប​គ្រោះមហន្តរាយ​ការស្វែងរកនិងជួយសង្គ្រោះសន្តិសុខដែនសមុទ្រនិងវេជ្ជសាស្ត្រ​យោធា។

ចាប់តាំងពីឆ្នាំ ២០០៩ សហរដ្ឋអាមេរិកបានវិនិយោគជាង ៤០០ លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាព​សម្របសម្រួល​។ ទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរមានគោលបំណងលើកកម្ពស់បរិយាកាសសន្តិសុខឱ្យបានរឹងមាំនិងសន្តិភាព ដោយបង្កើនការវិនិយោគ ធានាសន្តិសុខថាមពល​និង​នាំមកនូវវិបុលភាពសេដ្ឋកិច្ចរួម។

ក្នុងវិស័យសេដ្ឋកិច្ច បើយោងតាមក្រសួងការបរទេសអាមេរិក​ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនង ក្នុងរយៈពេល ២៥ ឆ្នាំ​កន្លងមក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ០ ដល់ ៧៧ ពាន់លានដុល្លារ /ក្នុងមួយឆ្នាំ។ ការនាំចេញសំខាន់ៗ​របស់​សហរដ្ឋអាមេរិកទៅកាន់ប្រទេសវៀតណាម រួមមាន​កុំព្យូទ័រ អេឡិចត្រូនិក កប្បាស យន្តហោះនិងប្រេងឆៅ។ បច្ចុប្បន្ន​ប្រទេសវៀតណាមគឺជាទីផ្សារនាំចេញធំជាប់ចំណាត់ទី ៦ សម្រាប់​ផលិតផលស្បៀងអាហារ​និងកសិផល​របស់​សហរដ្ឋ​អាមេរិក។

ក្នុងវិស័យសុខាភិបាលនិងបរិស្ថាន រដ្ឋាភិបាលសហរដ្ឋ​អាមេរិកកំពុងផ្តល់ថវិកាគាំទ្រផ្នែកសុខភិបាលនិងសេដ្ឋកិច្ចដល់ប្រទេសវៀតណាមជាង ១៣ លានដុល្លារ​ដើម្បីឆ្លើយត​បទៅនឹងការរីក​រាលដាលនៃជំងឺ COVID-19។ ការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-១៩ ។ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនបានដាក់ចេញផែនការសង្គ្រោះបន្ទាន់របស់ប្រធានាធិបតីសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងនឹង​ជំងឺ HIV/AIDS (PEPFAR)) ក្នុងឆ្នាំ ២០០៣ ប្រទេស​វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីដែលទទួលបានការគាំទ្រនេះ។

ចាប់តាំងពីពេលនោះមក ប្រជាជនវៀតណាមជាង ១៤ ម៉ឺន​នាក់បានទទួលថ្នាំប្រឆាំងនឹងមេរោគ HIV/AIDS ក្នុង​ចំណោម​ករណីផ្ទុក​មេរោគ HIVសរុបចំនួន ២៣០.០០០ នាក់​នៅទូទាំង​ប្រទេស។ លើសពីនេះក្រសួងការបរទេសអាមេរិកបានសង្កត់ធ្ងន់ថាប្រទេសនេះរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាមនុស្សធម៌និងច្បាប់ទាក់ទងនឹងសង្គ្រាម។

រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានចំណាយថវិកាជាង ៤០០ លានដុល្លារអាមេរិក​ ដើម្បីបន្សាបជាតិពុល ​ dioxin បោសសម្អាតមីននិងជួយគាំទ្រដល់ជនពិការ។ សហរដ្ឋ​អាមេរិក​ក៏ស្វែងរកអ្នកដែលបាត់បង់និងស្លាប់នៅក្នុងសង្គ្រាម​និងកសាងទំនុកចិត្ត តាមរយៈការជំរុញការ​ផ្លាស់ប្តូរ​រវាង​អតីតយុទ្ធជន​នៃប្រទេសទាំងពីរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤