Trending now

ស្ពានមាស Da Nang - គោលដៅទេសចរណ៍ដ៏ស្អាតអស្ចារ្យបំផុតនៅលើពិភពលោក

18:26 | 01/06/2019 (សរុបព័ត៌មានដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាបច្ចុប្បន្នទីក្រុង Da Nang បានក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះសំរាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ដោយមាន ទេសភាពធម្មជាតិសម្បូរបែប និងរមនីយដ្ឋានទេចរណ៍ដ៏ល្បីៗផ្សេងៗទៀតដួចជាកោះ Son Tra រមនីយដ្ឋានទេសចរណ៍ Ba Na Hills ជាដើម។ ក៏ប៉ុន្តែថ្មីៗនេះ មានសំណង់ស្ថាបត្យកម្មថ្មីដ៏ស្រស់ស្អាតមួយទៀតទើបតែបើកសម្ពោធ បានធ្វើឲ្យភ្ញៀវទេសចរភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតគឺជាស្ពានមាស Da Nang ដោយត្រូវបានគេវាយតម្លៃជាស្ពានមួយដ៏ល្អអស្ចារ្យក្នុងចំណោមស្ពានសំរាប់អ្នកធ្វើដំណើរថ្មើជើង និងភ្ញៀវទេចរទូទៅនៅលើពិភពលោក។

ផ្លូវដើរនៅលើស្ពានមាសនេះមានប្រវែងជិត ១៥០ ម៉ែត្រជាមួយនឹងការរចនារូបរាងកោងបែបឆើតឆាយ (រូបថត៖ Kenh14.vn)

ស្ពានមាស (ភាសាអង់គ្លេសហៅថា Golden Brigde) គឺជាសំណង់ស្ថាបត្យកម្មថ្មីមួយដែលបានចាប់ផ្តើមសាងសង់ឡើងដោយក្រុមហ៊ុន TA Lanscape Architecture កាលពីខែកក្កដាឆ្នាំ ២០១៧ នៅសួនច្បារ Thien Thai ចំណុះតំបន់រមណីយដ្ឋានទេសចរណ៍ SunWorld Ba Na Hills (ទីក្រុង Da Nang)។ ស្ពានមាសនេះស្ថិតនៅកម្ពស់ប្រហែល ១.៤០០ ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រនៅជម្រាលភ្នំ Ba Na ។

ស្ពានមាស ( Golden Brigde) គឺជាសំណង់ស្ថាបត្យកម្មថ្មីមួយដែលបានចាប់ផ្តើមសាងសង់ឡើងដោយក្រុមហ៊ុន TA Lanscape Architecture (រូបថត៖ Kenh14.vn)

ផ្លូវដើរនៅលើស្ពានមាសនេះមានប្រវែងជិត ១៥០ ម៉ែត្រជាមួយនឹងការរចនារូបរាងកោងបែបឆើតឆាយ។ ជាពិសេស ស្ពានមាសត្រូវបានទ្រដោយដៃថ្មយក្សមួយគូ និងបានគ្របដណ្តប់ដោយស្រទាប់ស្លែខៀវស្រងាត់ នាំមកនូវភាពបុរាណនិងពិសិដ្ឋយ៉ាងខ្លាំងជូនភ្ញៀវទេសចរ។ រីឯបង្កាន់ដៃទាំងអស់នៃស្ពាននេះត្រូវបានធ្វើពីអ៊ីណុកជ្រលក់ពណ៌មាស ដែលនាំមកនូវលក្ខណៈបែបក្លាស៊ិចនិងភាពប្រណិតអស្ចារ្យផងដែរ។ លោកស្រី Van Anh មកពីទីក្រុងហាណូយបានចែក រំលេកថា៖ « ពិតជាមានអារម្មណ៍អស្ចារ្យណាស់ ពេលដែលឃើញភាពវិសេសវិសាលរបស់ស្ពាននេះ។ ទីតាំងភូមិសាស្ត្រនៅទីនេះពិតជាពិសេស និងមានភាពសម្រាលទ្រោតបន្តិច ក៏ប៉ុន្តែវិស្វករទាំងឡាយនៅតែសិក្សាស្រាវជ្រាវ និងរចនាឡើងស្ពានមួយដ៏ស្រស់ស្អាតដូចនេះផងដែរ។»

ស្ពានមាសក៏ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតសំរាប់គូរស្នេហាផងដែរ (រូបថត៖ Kenh14.vn)

ក្នុងរយៈពេលមួយខែចាប់តាំងពីការបើកសម្ពោធ រូបភាពនិងព័ត៌មានអំពីស្ពាននេះត្រូវបានគេចែករំលែកយ៉ាងឆាប់រហ័សនៅលើគេហទំព័រជាច្រើន ក៏ដូជាលើវេទិកាបណ្តាញសង្គម និងទីភ្នាក់ងារសារព័ត៌មានជួរមុខនៅលើពិភពលោក ហើយស្ពាននេះបានក្លាយទៅជាបាតុភូតនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រទេសចរណ៍វៀតណាម។ កាសែត Guardians របស់អង់គ្លេស បានតម្កើងឈ្មោះស្ពានមាសជាស្ពានមួយជាប់ក្នុងបញ្ជីស្ពានទាំង ១០ ដែលមានស្ថាប្យកម្មដ៏ពិសេសនិងស្រស់ស្អាតបំផុតនៅលើពិភពលោក។

ពានមាសកំពុងក្លាយទៅជាបាតុភូតថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្រើនកុះករ (រូបថត៖ Kenh14.vn)

លើសពីនេះទៅទៀត ថ្មីៗនេះរលើគេហទំព័រ Indian Times បានបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាក៏បានរៀបចំផែនការសាងសង់សំណង់មួយស្រដៀងទៅនឹងស្ពានមាសនៅវៀតណាម និងខិតខំប្រឹងប្រែងបង្កើតឡើងរសិល្បៈស្ថាបត្យកម្មបែបថ្មីផងដែរ។ ដោយមានការផ្សព្វផ្សាយអំពីរូបភាពដ៏ល្បីៗរបស់ស្ពានមាសយ៉ាងឆាប់រហ័សនោះ វាបានធ្វើឲ្យភ្ញៀវទេសចររាប់លាននាក់ចង់ដឹងចង់ឃើញមកទស្សនាដល់ទីក្រុង Da Nang។ នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុង Da Nang លោក Ngo Quang Vinh បានឲ្យដឹងថា៖ « ក្នុងឆមាសទី១នៃឆ្នាំ២០១៨ តំបន់ទេសចរណ៍ SunWorld Ba Na Hills - Da Nang បានទទួលភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជិត ១,៨ លាននាក់មកទស្សនា។ ថ្មីៗនេះស្ពានមាសកំពុងក្លាយទៅជាបាតុភូតថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងច្រើនកុះករ ហើយប្រការនេះបានជម្រុញនិងលើកស្ទួយយ៉ាងខ្លាំងក្លាដល់វិស័យទេសចរណ៍ទីក្រុង Da Nang »។

ស្ពានមាសជាប់ក្នុងជម្រើសគោលដៅទេសចរណ៍ដ៏អស្ចារ្យនៅលើពិភពលោកឆ្នាំ២០១៨ (រូបថត៖ Kenh14.vn)

ដោយមានស្ថាបត្យកម្មដ៏ពិសេស ស្ពានមាសបានក្លាយទៅជាស្ពានមួយដ៏ល្បីឈ្មោះនៅទីក្រុង Da Nang ។ ម្យ៉ាងទៀតស្ពានមាសនេះមិនត្រឹមតែមិនឆ្លងទន្លេណាមួយប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅជម្រាលភ្នំខ្ពស់បំផុតនៃតំបន់ភាគកណ្តាល វៀតណាមទៀតផង។ កត្តាដ៏វិសេសវិសាសនេះ បានធ្វើឲ្យស្ពានមាសជាប់ក្នុង ជម្រើសកន្លែងទេសចរណ៍ដ៏អស្ចារ្យនៅលើពិភពលោក និងជាទីគួរឲ្យចង់សាកល្បងពិសេស «មានតែមួយគ្មានពីរ» ជូនភ្ញៀវទេសចរទាំងអស់ផងដែរ៕

(សរុបព័ត៌មានដោយ ហេង វុធ្ធី)

(សរុបព័ត៌មានដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ