Trending now

សហគ្រាសចំនួន៨៥ ទទួលបានពានរង្វាន់ទេសចរណ៍វៀតណាម២០១៨

06:04 | 11/07/2018 (ប្រែសម្រូលដោយ ហ្វាង អាញ់)

យុគសម័យ - នាយប់ថ្ងៃទី៩កក្កដា នៅទីក្រុងហាណូយបានប្រព្រឹតទៅពិធីលើកតម្កើងនិងប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៨។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយក្រុមហ៊ុនទទួលបានពានរង្វាន់ (រូបថតៈ VGP/Minh Khôi)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការបញ្ជាណែនាំរដ្ឋទទួលបន្ទុកទេសចរណ៍ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រួមទាំងតំណាងក្រុមហ៊ុនទេសចរណ៍រាប់រយទៀតផង។

ពិធីលើកតម្កើនសហគ្រាសទេសចរណ៍ជួរមុសនិងប្រគល់ពានរង្វាន់ទេសចរណ៍វៀតណាមឆ្នាំ២០១៨ ក្រោមប្រធានបទ “ខ្ញុំស្រឡាញ់វៀតណាម” ត្រូវបានរៀបចំឡើង ចំទៅនឹងខួបលើកទី៥៨នៃទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (ថ្ងៃទី៩កក្កដា១៩៦០-ថ្ងៃទី៩កក្កដា២០១៨)។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយក្រុមហ៊ុនទទួលបានពានរង្វាន់ (រូបថតៈ VGP/Minh Khôi)

តាមរយៈពេល១៩លើរៀបចំនោះ ពានរង្វាន់នេះបានរួមចំណែកជម្រុញការប្រកួតប្រជែងក្នុងផ្នែក លើកកម្ពស់លក្ខណៈជំនាញជាពិសេស រួមចំណែកផ្សព្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍វៀតណាម។

ពានរង្វាន់ទេសចរណ៍វៀតណាម ឆ្នាំ២០១៨ រួមមាន៖ ក្រុមហ៊ុនទេសចរណ៍នាំមុខគេក្នុងការទទួលភ្ញៀវអន្តរជាតិចូលមកវៀតណាមចំនួន១០; ក្រុមហ៊ុនទេសចរណ៍នាំមុខគេ នៅក្នុងប្រទេសចំនួន១០; សណ្ឋាគារផ្កាយ៥នាំមុខគេចំនួន១៥; សណ្ឋាគារផ្កាយ៤នាំមុខគេចំនួន១៥; ក្រុមហ៊ុនដឹកជញ្ជូន ភោជនីយដ្ឋាននិងទីមកដល់នាំមុខគេចំនួន៣០ រួមទាំងក្រុមហ៊ុនវិនិយោគនិងធ្វើអាជីវកម្មទេសចរណ៍មានការរួមចំណែកធំធេងសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ចំនួន៥។

ក្នុងបទថ្លែងមតិរបស់ខ្លួន រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោក Nguyen Ngoc Thien បានអះអាងនូវតូនាទីនិងការរួមចំណែកសកសំខាន់របស់សហគ្រាសទេសចរណ៍នានាក៏ដូចជាមូលដ្ឋានសំភារៈសេវាកម្មដែលរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផ្នែកទេសចរណ៍វៀតណាម។

ក្នុងឆ្នាំ២០១៧ ផ្នែកទេសចរណ៍វៀតណាមទទួលបានភ្ញៀវអន្តរជាតិចំនួន១២,៩លាននាក់ ទទួលភ្ញៀវក្នុងស្រុកចំនួន៧៣,២លាននាក់។ ចំណូលសរុបពីភ្ញៀវទេសចរទទួលបានជាង ៥១០.៩០០ពាន់លានដុង ស្មើនឹង២៣ពាន់លានដុល្លាអាមេរិក។ ជាលើកដំបូង វិស័យទេសចរណ៍វៀតណាមត្រូវបានអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ជាប្រទេសនាំមុខក្នុងតំបន់និងជាប្រទេសមួយក្នុងចំណោមប្រទេសជួរមុខពិភពលោកទាំង៦ដែលមានកម្រិតកំណើនខ្ពស់។

បន្តសន្ទុះកំណើននេះ ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០១៨ វៀតណាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៨លាននាក់ បម្រើភ្ញៀវក្នុងស្រុកចំនួន៤២, ៨លាននាក់។ នេះជាមូលដ្ឋានដើម្បីផ្នែកទេសចរណ៍ជឿជាក់ថានឹងសម្រេចបានគោលដៅសម្រាប់ឆ្នាំ២០១៨ គឺទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១៥ដល់១៧លាននាក់ បម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន៨០នាក់ ចំណូលសរុបអាចឈានដល់៦២៨.០០០ពាន់លានដុង ស្មើនឹង២៨ពាន់លានដុល្លាអាមេរិកផងដែរ៕

(ប្រែសម្រូលដោយ ហ្វាង អាញ់)

(ប្រែសម្រូលដោយ ហ្វាង អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤