Trending now

លក្ខណៈពិសេសនៃបុណ្យកឋិនទាន

13:05 | 05/11/2020

បុណ្យកឋិនទាន គឺជាកាលទានមានកំណត់រយៈពេលដែលអាចធ្វើបានត្រឹម ២៩ ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ ១ រោចខែអស្សុជដល់ថ្ងៃ ១៥ កើត ខែកត្តិក វត្តនីមួយៗទទួលកឋិនទានដង្ហែចូលបានតែម្ដងប៉ុណ្ណោះ។

ជន​រួម​ជាតិ​ខ្មែរ​មាន​ជំ​នឿ​ថា​ អ្នក​ដែល​កសាង​បុណ្យ​កឋិន​ទាន​នឹង​ទទួល​បាន​អា​និសង្ស​ច្រើន​។​ ព្រោះ​ហេតុ​នោះ​ ទោះ​បីគ្រួ​សារ​អ្នក​មាន​ឬ​អ្នក​ក្រ តែង​ប្រាថ្នា​បាន​ធ្វើ​បុណ្យ​កឋិន​ម្តង​ក្នុង​មួយ​ឆាក​ជីវិត។​

នៅ​វេលា​ថ្ងៃ​ត្រង់​ គ្រួ​សារ​បង​ថាច់​ក្វឹង នៅ​សង្កាត់​ ៩ ក្រុង​ត្រាវិញ​ បាន​រៀប​ក្បួន​ដង្ហែ​អង្គ​កឋិន​ដើម្បី​វេរប្រ​គេន​ដល់​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​វង្សា​នៅ​វត្ត​សិលាទ្រ (ថ្មទល់​)។​ មាន​ឱកាស​បាន​ធ្វើ​បុណ្យ​កឋិន​ទាន​ គឺជា​ក្ដី​ប្រាថ្នា​ក្នុង​វង្ស​ត្រកូល​ជាច្រើន​ជំ​នាន់​។​ តាម​ប្រ​សាសន៍​បង​ថាច់​ក្វឹ​ង បុណ្យ​កឋិន​ទាន​ប្រារព្ធ​ឡើង​ដោយ​ទ្រង់​ទ្រាយ​តូចឬ​ធំ​ គឺយោង​តាម​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ​ពុទ្ធ​បរិស័ទ​នៅ​ចំ​ណុះ​ជើង​វត្ត​នីមួយ​ៗ​។​

សាមីដើម​ទាន​ លើក​យក​ត្រៃ​ចីវរ​សម្រាប់​កឋិន​ដាក់​តម្កល់​ក្នុង​ជំ​នុំ​សង្ឃ​។​

ទាយ​កទាយិកា ដង្ហែ​អង្គ​កឋិន ៣ ជុំ​ព្រះ​វិហារ​ ដោយ​សទ្ធា​ជ្រះ​ថ្លា​ មុន​ពេល​វេរប្រ​គេន​ដល់​ព្រះ​ភិក្ខុសង្ឃ​គង់​ចាំ​វស្សា​អស់​កាល​ ៣ ខែ​។​


ពេល​ដង្ហែ​អង្គ​កឋិន​ចូល​ព្រះ​វិហារ​ ពុទ្ធ​បរិស័ទ​បាន​នម​ស្ការព្រះ​រតន​ត្រ័យ យក​កុសល​ផល​បុណ្យ​រៀង​ៗ​ខ្លួន​។​

ភិក្ខុក្រាល​គ្រង​កឋិន​ គឺជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​គ្រប់​លក្ខណ​សម្បត្តិ​ត្រូវ​បាន​ជំ​នុំ​សង្ឃ​ប្រ​កាស​ជ្រើស​រើស​។​ ក្រោយ​ពី​ព្រះ​សង្ឃ​ក្រាល​គ្រង​រួច​ស្រេច​ ក៏​ជាកិច្ច​បញ្ចប់​បុណ្យកឋិន​វេលា​នោះ​ដែរ​។​


(ប្រភពព័ត៌មាន: baocantho.com.vn/khmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ