Trending now

រាត្រីប្រគុំតន្រ្តីសប្បុរសធម៌ The Light បានកត់សម្គាល់ពីដំណើរការបីឆ្នាំពោរពេញទៅដោយអត្ថន័យ

18:46 | 13/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - បន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ពន្លឺដល់តំបន់ងងឹតនៅលើទូទាំងប្រទេស វៀតណាមនោះគម្រោងការ The Light នឹងកត់សម្គាល់នូវដំណើរការបីឆ្នាំពោរពេញទៅដោយអត្ថន័យ តាមរយៈរាត្រីប្រគុំតន្ត្រី Sing For The Light។

រាត្រីប្រគុំតន្ត្រី Sing For The Light នឹងបានបើកជាផ្លូវការនាយប់ថ្ងៃទី៨កញ្ញា នៅ Riverside Palace ដែលបានរៀបចំឡើងដោយអង្គការភាពជាអ្នកដឹកនាំវ័យក្មេងពិភពលោក (JCI Vietnam) និង JCI East Saigon។

រាត្រីនេះបានរៀបចំឡើងជាលើកទី៣បន្តបន្ទាប់ សំដៅរៃអង្គាសប្រាក់ដើម្បីបំភ្លឺក្តីសុបិន្តនិងធ្វើឱ្យបំណងប្រាថ្នាឃើញពន្លឺក្លាយទៅជាការពិត។ រាត្រីតន្រ្តីនេះដែលមានចំណងជើងថា " Sing For 2018 រួមជាមួយ JAYCEES LAN រីកសាយភាយអំពិលអំពែកក្នុងអ្នក” ដែលត្រូវបានរំពឹងទុកថា នឹងនាំមកនូវពណ៌ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍និងគួរឲ្យចំណាប់អារម្មណ៍ព្រមទាំងមានការរីកសាយភាយសម្រាប់អ្នកយកចិត្តទុកដាក់ដល់គម្រោងការនេះ។

The Light មិនត្រឹមតែនាំមកនូវពន្លឺអគ្គីសនីប៉ុណ្នោះទេ ថែមទាំងមានការជូនទូរសៀវភៅជួសជុលបណ្ណាល័យសម្រាប់កុមារ ការដំឡើងកុំព្យូទ័រនិងការបង្រៀន- ការរៀនសូត្រជាដើម។

JCI East Saigon បានប្រគល់ម៉ាស៊ីនភ្លើងនិងសម្ភារៈសិក្សាទៅឱ្យថ្នាក់រៀនសប្បុរសជនNui Voi ក្នុងភូមិ Darahoa ខេត្ត Lam Dong នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៤ ។

JCI - សហព័ន្ធភាពជាអ្នកដឹកនិងសហគ្រិនវ័យក្មេងមានអាយុចាប់ពី ១៨ ដល់ ៤០ឆ្នាំ ដែលមានទស្សនរួម។ ត្រូវបានចាប់បដិសន្ធិនាឆ្នាំ១៩១៥នៅអាមេរិក រហូតទល់នឹងពេលនេះ JCI មានសមាជិក១២០ ដោយមានមូលដ្ឋាន៦ពាន់កន្លែងរួមទាំងសមាជិក២០ម៉ឺន (ស្ថិតក្នុងវ័យអាយុ ពី១៨ដល់៤០ឆ្នាំ) ជាថា្នក់ដឹកនាំ សហគ្រិននិងពលរដ្ឋសកម្មវ័យក្មេង។

រីឯ JCI Viet Nam ជាក្លឹបចំណុះ YBA (ជាសមាគមសហគ្រិនវ័យក្មេងទីក្រុងហូជីមិញ) ត្រូវបានបង្កើតនាថ្ងៃទី២៦ខែមេសាឆ្នាំ២០១៨។ បច្ចុប្បន្ននេះ JCI Viet Nam មានសមាជិកចំនួន១៥០នាក់ និងមានសាខាចំនួន៤ គឺ JCI East Saigon, JCI South Saigon, JCI Central Saigon, JCI Hanoi & JCI Danang. ពួកគេសុទ្ធតែជាថ្នាក់ដឹកនាំសហគ្រសនិងពលរដ្ឋសកម្មមកពីទាំងក្នុងនិងក្រៅ YBA ផងដែរ។

JCI East Saigon ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដែលលេចធ្លោគឺគម្រោងសហគមន៍ដូចជា The Light, Blu & Green, Blue Running, Family Day n បៃតងខៀវដំណើរការទិវាគ្រួសារនិងសកម្មភាពសង្គមលេចធ្លោជាច្រើនទៀត៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤