Trending now

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung ទទួលដំណែងជាប្រធានសមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់

15:05 | 06/08/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - សមាជិកមជ្ឈឹមបក្ស រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់ ដំណាក់កាល ២០១៨-២០២៣។

អនុប្រធានទទួលបន្ទុកសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Don Tuan Phong និងភារៈធារីស្ថានទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Wolfgang Maning ជូនពររដ្ឋមន្ត្រី លោក Nguyen Chi Dung (ប្រភពរូបថត៖ Mpi.gov.vn)

សម្តែងក្តីសោមនស្សរីករាយនិងកត្តិយសដែលបានជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀត ណាម-អាល្លឺម៉ង់ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen Chi Dung បានអះអាងថា នឹងបំពេញល្អនូវទិសដៅសកម្មភាពរបស់សមាគមដែលមានមហាសន្និបាតអនុម័ត ដោយនឹងជំនះលើបញ្ហានៅសេសសល់ ពង្រីកប្រៀបខ្លាំងរបស់សមាគម រួមចំណែកនាំទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ឲ្យមានការអភិវឌ្ឍកាន់តែល្អប្រសើនាពេលខាងមុខ

រីឯភារៈធារីស្ថានទូតអាល្លឺម៉ងប្រចាំនៅវៀតណាម លោក Wolfgang Maning បានជូនពររដ្ឋមន្ត្រី​លោក Nguyen Chi Dung ដែលបានមហាសន្និបាតជ្រើសតាំងជាប្រធានសមាគម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងប្រទេសទាំងពីរវៀតណាម-អាល្លឺម៉ង់ ក៏ដូចជាទំនាក់ទំនងរវាងក្រសួងផែនការនិងវិនិយោគវៀតណាមជាមួយស្ថានទូតអាល្លឺម៉ង់ប្រចាំនៅវៀត ណាមផងដែរ។ លោក Wolfgang Maning បានសម្តែងគោលបំណង ចង់ឲ្យស្ថាប័នពាក់ព័ន្ធរបស់វៀតណាម បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនថែមទៀត នូវភាពជាដៃគូវៀតណាម-អាល្លឺម៉ង់៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤