Trending now

មកទស្សនាបាតបឹង ហ័រប៊ិញ (Hoa Binh)

08:16 | 08/11/2019 (ប្រភព៖​ vietnam.vnanet.vn សរុបដោយ ហេងវុធ្ធី)

មានចំងាយពី​រដ្ឋធានីហាណូយ (Ha Noi) ​ប្រហែល​ ៧០ គីឡូម៉ែត្រ​ តាម​ទិស​ខាង​លិច បឹង ហ័រប៊ិញ (Hoa Binh)​ គឺ​ជា​​បឹង​ទឹក​សាបមួយ​ក្នុង​ចំណោម​បណ្តា​បឹង​ទឹក​សាប​សិប្បនិម្មិត​​ធំបំផុត​ នៅ​ប្រទេស​វៀតណាម និង​ផ្ទុក​ទឹក ៩,៥ ពាន់​លានម៉ែត្រគុប។ បាន​​ជីក​​​នៅពេល​​​កសាង​រោងចក្រវារី​អគ្គីសនី បឹងហ័រប៊ិញ (Hoa Binh)​ បាន​ចាត់​ទុក​ដូចជា “ឈូង​សមុទ្រ​ហាឡុង (Ha Long) ​ស្ថិត​នៅលើ​ភ្នំ”។ ពី ព្រោះ​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៅ​ទីនេះ​ជា​ស្រស់​ស្អាត​អស្ចារ្យ។

បាតបឹង ហ័រប៊ិញ ( toplist.vn)

ពេលវេលាល្អបំផុតសំរាប់ការមកទស្សាបឹង ហ័រប៊ិញ (Hoa Binh) គឺចុងឆ្នាំ។ ពីទីក្រុង ហ័រប៊ិញ (Hoa Binh) យើងអាចធ្វើដំណើរតាមមធ្យោបាយជាច្រើនបែប។ បើសិនជាធ្វើដំណើរតាមផ្លូវទឹក យើងចាប់ធ្វើដំណើរពីកំពង់ផែ ប៊ិចហា (Bich Ha) (ចំងាយពីទីក្រុង ហ័រប៊ិញ (Hoa Binh) ប្រហែល ៥ គីឡូម៉ែត្រ ឬកំពង់ផែថ្នាក់ទី ៣ ស្ថិតនៅសង្កាត់ ថាយប៊ិញ (Thai Binh))។ ប៉ុន្តែ ធ្វើដំណើរងាយស្រួលបំផុតគឺចាប់ធ្វើដំណើរពីកំពង់ផែ ធូងណាយ (Thung Nai) ស្ថិតនៅភូមិសាស្ត្រស្រុក កាវផុង (Cao Phong)។

វារីអាគ្គិសនី Hoa Binh ( toplist.vn)


ចំពោះភ្ញៀវទេសចរណ៍ណាចង់គយគន់ទេសភាពនៃបឹង ហ័រប៊ិញ (Hoa Binh) ពីខ្ពស់ ថែមទាំង អាចសង្កេតឃើញទេសភាពស្រស់ស្អាតបណ្តោយផ្លូវ ផងដែរ។ ហេតុនេះយើងគប្បីចាប់ធ្វើដំណើរពីកំពង់ផែ បាយសាង (Bai Sang) ស្ថិតក្នុងភូមិសាស្ត្រឃុំ តុងដៅ (Tong Dau) ស្រុកម៉ាយចូវ (Mai Chau)។

ជ្រលង់ភ្នំ Mai Chau - Hoa Binh ( toplist.vn)

បន្ទាប់ពី ពិសាម្ហូបអាហារឈ្ងុយឆ្ងាញ់ ភ្ញៀវនឹងទស្សនាកម្មវិធីសម្តែងសិល្បៈពិសេសរបស់ប្រជាជនរស់នៅទីនេះ។ អង្គុយជុំវិញបឺតស្រាពាង ភ្ញៀវបានទាក់ទាញដោយរបាំផ្លិត របាំគោះអង្រែ ហើយកាន់តែយល់ដឹងយ៉ាងច្បាស់លាស់នូវវប្បធម៌ពិសេសរបស់ជនជាតិមឿង (Muong)៕

រូងភ្នំ Da Bac ( toplist.vn)

(ប្រភព៖​ vietnam.vnanet.vn សរុបដោយ ហេងវុធ្ធី)

(ប្រភព៖​ vietnam.vnanet.vn សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤