Trending now

ភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍នៃទន្លេនៅតាមបណ្តោយទីក្រុងហូជីមិញ

15:41 | 14/08/2019 (ប្រភពនិងរូបថត៖ vov.vn - សរុបដោយ ហេងវុធ្ធី)

យុគសម័យ - ទឹកទន្លេគឺជាសម្រស់ដ៏ខុសប្លែកនិងមានលក្ខណៈពិសេសសម្រាប់ទីក្រុងហូ ជីមិញ។ សូមអញ្ជើកមិត្តទាំងអស់គ្នាតាមដានរូបថតគួរឲ្យចាប់អារម្មន៍៍អំពីភាពស្រស់ស្អាតនៃទន្លេនៅតាមបណ្តោយទីក្រុងហូជីមិញដូចខាងក្រោម៖

រូបរាងសៃហ្គន (Sai Gon) - ទីក្រុងហូជីមិញ ត្រូវបានបង្កើតឡើងដោយកត្តាជាច្រើន

រូបរាងសៃហ្គន (Sai Gon) - ទីក្រុងហូជីមិញ ត្រូវបានបង្កើតឡើងដោយកត្តាជាច្រើន ទាំងរូបិយនិងអរូបិយ ប៉ុន្តែមិនរំលងចោលនៅពេលដែលរំលឹកដល់ទន្លេនិងប្រឡាយនានានៅសាយហ្គន ពោលគឺទន្លេ នៅទីនេះបាននាំមកនូវលក្ខណៈពិសេសនិងខុសប្លែកពីទីក្រុងផ្សេងៗទៀតផង។

ទន្លេសៃហ្គនស្ថិតនៅចំកណ្តាលទីក្រុង ហើយប្រព័ន្ធប្រឡាយភ្ជាប់នឹងទន្លេនានា

ទន្លេសៃហ្គនស្ថិតនៅចំកណ្តាលទីក្រុង ហើយប្រព័ន្ធប្រឡាយភ្ជាប់នឹងទន្លេនានាដែលបានបង្កើតឡើងទីក្រុងសាហ្គនមួយពោរពេញទៅដោយវប្បធម៌ ក្នុងនោះមានប្រឡាយធំៗ ដូចជា ប្រឡាយ Ben Nghe – ព្រែក Nhieu Loc – Thi Nghe ប្រឡាយ Lo Gom ជាដើម។

ទីក្រុងហូជីមិញនៅពេលយប់

នៅពេលបកសាងឡើងទីក្រុងសាយហ្គន ក្រោមការរៀបចំផែនការទីក្រុងខាងលិចនៅពាក់ កណ្តាលសតវត្សរ៍ទី ១៩ ជនជាតិបារាំងបានផ្តោតសំខាន់លើកក្តាធម្មជាតិ ដើម្បីបង្កើតឡើងទីក្រុងថ្មីមួយដែលមានលក្ខណៈពិសេសនៃទន្លេននាផងដែរ។

ទន្លេ ព្រែកនិងប្រឡាយសាយហ្គន ធ្លាប់ជាផ្លូវទឹកដ៏សំខាន់

ទន្លេ ព្រែកនិងប្រឡាយសាយហ្គន ធ្លាប់ជាផ្លូវទឹកដ៏សំខាន់មួយពីសមុទ្រខាងកើតនិងខេត្តនានានៅភាគនិរតីវៀតណាមចូលទៅក្នុងទីក្រុងហូជីមិញ។

ទន្លេបានផ្តល់ឱ្យមានភាពស្រស់ស្អាតដ៏ពិសេសសម្រាប់ទីក្រុងសៃហ្គន


នៅពេលយប់មកដល់ ទីក្រុងហូជីមិញមានភាពទាក់ទាញដ៏ស្អាតឆើតឆាយដោយសារទឹកទន្លេ

កំពង់ផែ Ben Nha Rong នៅលើដងទន្លេសាយហ្គនដែលមាននាវាទេសចរណ៍ធំៗ កំពុងចូលចត

កំពង់ផែ Chuong Duong និងប្រឡាយ Ben Nghe នៅមហាវិថី Vo Van Kiet ខ័ណ្ឌទី ១

កំពង់ផែ Chuong Duong និងប្រឡាយ Ben Nghe នៅមហាវិថី Vo Van Kiet ខ័ណ្ឌទី ១ ដែលជាទីកន្លែងនៅតែរក្សាអនុស្សាវរីយ៍ចាស់ៗជាមួយផ្ទះល្បែងបុរាណនៅតាមបណ្តោយផ្លូវទល់មុខនឹងទន្លេ។

កំពង់ផែ Chuong Duong

ទោះបីសព្វថ្ងៃនេះគ្មានកប៉ាល់ណាមួយចូលចតទៀតទេ ប៉ុន្តែកំពង់ផែ Chuong Duong បានក្លាយទៅជាផ្នែកមួយនៃនៃប្រវត្តិសាស្ត្រទីក្រុងសាយហ្គន។

ប្រឡាយ Nhieu Loc - Thi Nghe

ប្រឡាយ Nhieu Loc - Thi Nghe ជាប្រឡាយមួយដែលមានប្រវែងវេងជាងគេនៅទីក្រុងសាយហ្គន (ប្រវែង ៨,៧ គីឡូម៉ែត្រ) ដែលហូរកាត់ខ័ណ្ឌ Tan Binh -ខ័ណ្ឌទី ៣- ខ័ណ្ឌ Phu Binh និង Binh Thanh ។

ផ្លូវក្រោមដី Thu Thiem

ផ្លូវក្រោមដីនៃទន្លេសាយហ្គនឬត្រូវបានគេស្គាល់ថាជាផ្លូវក្រោមដី Thu Thiem ដែលតភ្ជាប់ជាមួយខ័ណ្ឌ ១ និង Thu Thiem ខ័ណ្ឌទី ២ មានប្រវែង ១,៤៩០ ម៉ែត្រ ហើយបានបញ្ចប់ការសាងសង់នាឆ្នាំ ២០១១ ។

រូបភាពទីក្រុងហូជីមិញនៅក្បែមាត់ទន្លេ

រូបភាពទីក្រុងហូជីមិញនៅក្បែមាត់ទន្លេ ដែលមានសោភ័ណភាពទំនើបនិងពោរពេញទៅដោយភាពស្អាតឆើតឆាយ ព្រមទាំងបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗជាច្រើនសម្រាប់ភ្ញៀវទេសចរនិងប្រជាជនទីក្រុងហូជីមិញផងដែរ៕

(ប្រភពនិងរូបថត៖ vov.vn - សរុបដោយ ហេងវុធ្ធី)

(ប្រភពនិងរូបថត៖ vov.vn - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤